អញ្ជើញចូលរួមក្នុងសិក្ខាសាលានេះ មានតំណាងស្ថានទូតវៀតណាមប្រចាំកម្ពុជា មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Tay Ninh មន្ទីរទេសចរណ៍រាជធានីភ្នំពេញ សមាគមទេសចរណ៍ និងសហគ្រាសទេសចរណ៍កម្ពុជាជិត៤០។

ក្នុងឱកាសនេះ បណ្ដាសហគ្រាសវៀតណាមបានផ្តោតលើការបង្ហាញគោលដៅទេសចរណ៍ និងសេវាកម្មទេសចរណ៍ដែលជាប្រៀបខ្លាំងរបស់វៀតណាម ជាពិសេសក្នុងតំបន់ដែលនៅជិតប្រទេសកម្ពុជា ជាមួយនឹងការវិនិយោគ និងការប្តេជ្ញាចិត្តអនុវត្តគោលនយោបាយអនុគ្រោះសមស្រប ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរកម្ពុជា។ ក្នុងឆមាសទី១ ឆ្នាំ២០២៣ កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសទាំង១០ ដែលមានភ្ញៀវទេសចរច្រើនជាងគេទៅកាន់ប្រទេសវៀតណាម។

leftcenterrightdel
សហគ្រាសទេសចរណ៍វៀតណាមមួយចំនួន រៀបចំសិក្ខាសាលាជម្រុញ និងផ្សព្វផ្សាយទេសចរណ៍នៅទីក្រុងភ្នំពេញ (រូបថត៖ vtv.vn)

លោកនាយករងមន្ទីរទេសចរណ៍រាជធានីភ្នំពេញបានឲ្យដឹងថា ការធ្វើដំណើរទេសចរណ៍ទៅកាន់ប្រទេសវៀតណាមសម្រាប់ប្រជាជនកម្ពុជាគឺពិតជាមានភាពងាយស្រួលណាស់ ពីព្រោះមានប្រព័ន្ធដឹកជញ្ជូនដែលតភ្ជាប់ប្រទេសទាំងពីរ។ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាអាចធ្វើដំណើរទៅវៀតណាម តាមដងទន្លេ និងតាមអាកាសចរណ៍។

បច្ចុប្បន្ននេះ រដ្ឋាភិបាលទាំងពីរកំពុងជំរុញគោលនយោបាយបង្កើនការតភ្ជាប់គោលដៅទេសចរណ៍ល្បីៗរបស់កម្ពុជា ដូចជា រាជធានីភ្នំពេញ ព្រះសីហនុ សៀមរាប ជាមួយគោលដៅទេសចរណ៍ល្បីៗរបស់វៀតណាម ដូចជា ទីក្រុង Da Nang កោះ Phu Quoc ខេត្ត Tay Ninh ទីក្រុងហូជីមិញ បង្កលក្ខខណ្ឌអំណោយផលដើម្បីទាក់ទាញភ្ញៀវទេសចរកម្ពុជាមកវៀតណាមឲ្យកាន់តែច្រើននាពេលខាងមុខ៕

បកប្រែដោយ Thuy Anh