leftcenterrightdel
លោក Nguyen Huy Tang រួមជាមួយភរិយា និងប្រតិភូ ទៅដាក់កម្រងផ្កា និងអុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី (រូបថត៖ nhandan.com.vn)

នៅទីនេះ លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូត និងកម្មាភិបាលនៃស្ថានទូត ស្ថាប័នតំណាងវៀតណាម តំណាងអាណិកជនវៀតណាម ធុរកិច្ច មន្រ្តី និងថ្នាក់ដឹក​នាំ នៃក្រសួងការពារជាតិកម្ពុជា បានដាក់កម្រងផ្កា និងអុជធូបគោរពវិញ្ញាណក្ខន្ធវីរជន និងយុទ្ធជនពលីនៃកងទ័ពស្ម័គ្រចិត្តវៀតណាម អ្នកជំនាញវៀតណាម និងយុទ្ធជនបដិវត្តន៍កម្ពុជា ដែលបានពលីជីវិតក្នុងបុព្វហេតុការពារមាតុភូមិ។

អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Huy Tang បានសង្កត់ធ្ងន់ថា ពិធីនេះមានអត្ថន័យយ៉ាងជ្រាលជ្រៅចំពោះប្រជាជននៃប្រទេសទាំងពីរ រួមចំណែកអប់រំជំនាន់ក្រោយនៃប្រជាជាតិទាំងពីរ ពង្រីកប្រពៃណី ទំនាក់ទំនងដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ ហើយរួមគ្នាកសាង និងអភិវឌ្ឍវៀតណាម និងកម្ពុជា ឲ្យកាន់តែរីកចម្រើន។

leftcenterrightdel
គណៈប្រតិភូក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ យន្ត មីន ចូលរួមក្នុងពិធី (រូបថត៖ nhandan.com.vn)

រីឯខ្លួនវិញ លោកនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា បានថ្លែងថា វៀតណាមនិងកម្ពុជា គឺជាប្រទេសជិតខាងពីរ ដែលមានប្រពៃណីជួយគ្នាទៅវិញទៅមក។ ភាគីទាំងពីរបានជួយគាំទ្រគ្នាទៅវិញទៅមកក្នុងបុព្វហេតុរំដោះជាតិ កសាងប្រទេស និងការកសាងសន្តិភាព។

ក្នុងឱកាសរំលឹកខួបលើកទី៧៦ នៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលីវៀតណាម ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ និងខេត្តបាត់ដំបង ក៏បានមកដាក់កម្រងផ្កា និងអុជធូបនៅស្តូបមិត្តភាពកម្ពុជា-វៀតណាមនៅមូលដ្ឋានផងដែរ៕

បកប្រែដោយ Thuy Anh