ថ្លែងមតិក្នុងពិធីបើក លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតែងតែជាវិស័យសំខាន់ដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរយកចិត្តទុកដាក់។ លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា នេះក៏ជាគោល​បំណងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ដើម្បីបន្តរក្សា និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ធ្វើឲ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពិតជាកត្តាដ៏សំខាន់ក្នុងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេរ យូរអង្វែង រីកចម្រើនដោយឥតឈប់ឈរ នាពេលខាងមុខ។

leftcenterrightdel
លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូត ថ្លែងមតិនៅវេទិកា (រូបថត៖ vov.vn)

ចំពោះលោក ជា វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ជឿជាក់ផងដែរថា វេទិកានេះនឹងជំរុញបន្ថែមទៀតនូវកិច្ចសហការរវាងវិនិយោគិន ធុរកិច្ច និងស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរ ក្នុងការដោះស្រាយការលំបាក ហើយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពាណិជ្ជកម្មទំនិញ និងសេវាកម្ម។

leftcenterrightdel
លោក ជា វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (រូបថត៖ vov.vn)

ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ ធុរកិច្ច និងវិនិយោគិននៃប្រទេសទាំងពីរបានស្តាប់ព័ត៌មានដែលត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយបង្អស់ពីតំណាងក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្តីពីគោលនយោបាយទាក់ទាញវិនិយោគ និងគោលការណ៍ស្ដីពីការអភិវឌ្ឍពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសផ្សេងៗ រួមទាំងប្រទេសវៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃវេទិកា (រូបថត៖ vov.vn)

តំណាងស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរ ក៏ស្តាប់ការលំបាក និងបញ្ហានានារបស់ធុរកិច្ចនៃប្រទេសទាំងពីរ ហើយយោបល់អំពីដំណោះស្រាយសម្រាប់រដ្ឋាភិបាលវៀតណាម និងកម្ពុជា។

ក្នុងឱកាសនេះ ធុរកិច្ចនៃប្រទេសទាំងពីរវៀតណាម និងកម្ពុជាដែលចូលរួមក្នុងវេទិកាបានផ្លាស់ប្តូរព័ត៌មាន និងផ្សព្វផ្សាយផលិតផល ជួបប្រាស្រ័យ តភ្ជាប់ ស្វែងរកដៃគូដែលមានសក្តានុពល និងកសាងទំនាក់ទំនងសហប្រតិបត្តិការក្នុងការធ្វើអាជីវកម្ម និងវិនិយោគ៕

បកប្រែដោយ Thuy Anh