ក្នុងកម្មវិធីនេះ និស្សិតឡាវ និងកម្ពុជាបានទៅទស្សនា និងស្វែងយល់អំពីកេរិ៍្តដំណែលប្រវត្តិសាស្ត្រដែលជាទីតាំងនៃសកម្មភាពបដិវត្តន៍របស់កម្មុងដូរ Sai Gon។

leftcenterrightdel
និស្សិតឡាវ និងកម្ពុជាចូលរួមកម្មវិធីស្វែងយល់ "ដើរតាមគន្លងប្រវត្តិសាស្ត្រ - កម្មុងដូរ Sai Gon"

កម្មវិធីមានបំណងបង្កើតឱកាសសម្រាប់និស្សិតឡាវ និងនិស្សិតកម្ពុជាស្វែងយល់អំពីកន្លែងធ្វើសកម្មភាពបដិវត្តន៍នៅទីក្រុងហូជីមិញ និងស្វែងយល់អំពីការឃោសនា និងការអប់រំប្រពៃណីសម្រាប់សិស្ស និស្សិត និងយុវជនជំនាន់ក្រោយ។ ទន្ទឹមនឹងនោះ ជួយបណ្ដាគ្រួសារវៀតណាមដែលកំពុងឧបត្ថម្ភនិស្សិតឡាវ និងនិស្សិតកម្ពុជាឲ្យរឹតបន្តឹងមនោសញ្ចេតនា បង្ហាញប្រពៃណីដ៏មានតម្លៃរបស់វៀតណាមក្នុងការតស៊ូដើម្បីឯករាជ្យជាតិ និងបង្រួបបង្រួមប្រទេសជាតិ៕

បកប្រែដោយ Thuy Anh