គ្រូពេទ្យនៃមន្ទីរពេទ្យ ជោរៃ ភ្នំពេញ ពិនិត្យជំងឺដោយឥតគិតថ្លៃជូនប្រជាជន
កប.អនឡាញ - នាថ្ងៃទី១៨ ខែមីនា ស្ថានទូតវៀតណាមប្រចាំកម្ពុជា បានសម្របសម្រួលជាមួយមន្ទីរពេទ្យ ជោរៃ ភ្នំពេញ សមាគមខ្មែរ-វៀតណាមនៅកម្ពុជា និងអាជ្ញាធរមូលដ្ឋាន រៀបចំកម្មវិធីពិនិត្យជំងឺ ចែកថ្នាំដោយឥតគិតថ្លៃ និងជូនអំណោយដល់ប្រជាជនកម្ពុជា និងប្រជាជនដើមកំណើតវៀតណាម នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ក្នុងក្របខ័ណ្ឌនៃកម្មវិធីនេះ ប្រជាជនកម្ពុជាប្រមាណ ២៥០ នាក់ និងប្រជាជនដើមកំណើតវៀតណាមចំនួន ២៥០ នាក់ ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យជោរៃ ភ្នំពេញ ពិនិត្យជំងឺ អ៊ុលត្រាសោន និងចែកថ្នាំដោយឥតគិតថ្លៃ។
    |
 |
កម្មវិធីពិនិត្យជំងឺដោយឥតគិតថ្លៃត្រូវបានរៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា និងមន្ទីរពេទ្យជោរៃ ភ្នំពេញ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក (រូបថត៖ vnanet.vn) |
សកម្មភាពសប្បុរសធម៌ដ៏មានអត្ថន័យនេះ ត្រូវបានរៀបចំឡើងក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ដោយស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា និងមន្ទីរពេទ្យជោរៃ ភ្នំពេញ ដើម្បីជួយឧបត្ថម្ភប្រជាជនកម្ពុជា និងប្រជាជនដើមកំណើតវៀតណាម ដែលកំពុងជួបការលំបាកនៅទូទាំងប្រទេសកម្ពុជា ជាពិសេសប្រជាជននៅតំបន់ដាច់ស្រយាល ទទួលបានសេវាពិនិត្យជំងឺ និងចែកថ្នាំដោយឥតគិតថ្លៃ។
ក្នុងឱកាសនេះ ស្ថានទូតវៀតណាមប្រចាំកម្ពុជា បានជូនអំណោយដល់តំណាងគ្រួសារជួបការលំបាកចំនួន ៥០០ គ្រួសារនៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង៕
បកប្រែដោយ Thanh Cong