បន្ទាប់ពីបង្កើតនិងអភិវឌ្ឍន៍ក្នុងរយៈពេល ២៣ មក សាកលវិទ្យាល័យ Cuu Long បានបណ្តុះបណ្តាល និងផ្តល់សញ្ញាបត្របរិញ្ញាបត្រ​ វិស្វករដល់និស្សិតជាង ២៨ ពាន់នាក់ និងសញ្ញាបត្រអនុបណ្ឌិតដល់និស្សិតជាង ៨០០ នាក់។

leftcenterrightdel
គណៈប្រតិភូខេត្តកំពង់ស្ពឺ បំពេញទស្សនកិច្ចការងារនៅសកលវិទ្យាល័យ Cuu Long (រូបថត៖ giaoducthudo.giaoducthoidai.vn)

សាលាបានសហការជាមួយប្រទេសជាច្រើនជុំវិញពិភពលោក ដូចជា៖ ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក កាណាដា ឡាវ កម្ពុជា ថៃ។ល។ ចំពោះប្រទេសកម្ពុជា សាលាបានជួយបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង។ ក្នុងនោះសាលាបានជូនអាហារូបករណ៍ដល់និស្សិតខេត្តកំពង់ស្ពឺ  ១០ នាក់។

ក្នុងជំនួបនេះ សាកលវិទ្យាល័យ Cuu Long បានទទួលបន្ថែមទៀតនូវនិស្សិតខេត្តកំពង់ស្ពឺចំនួន ៥ នាក់។ និស្សិតទាំងនេះត្រូវបានរៀបចំកន្លែងស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន។ ក្នុងឱកាសនេះ អនុប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ខេត្តកំពង់ស្ពឺ បានវាយតម្លៃខ្ពស់ចំពោះគុណភាពក្នុងការបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យ Cuu Long ដោយមានបំណងចង់បន្តសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ ដើម្បីជួយដល់ការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ខេត្តកំពង់ស្ពឺ៕

បកប្រែដោយ Thuy Anh