ក្នុងបរិយាកាសដ៏ស្និទ្ធស្នាល មិត្តភាព លោក Lu Quang Ngoi ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Vinh Long បានឲ្យដឹងថា វៀតណាម និងកម្ពុជាមានទំនាក់ទំនងជាប្រពៃណីយូរអង្វែងក្នុងប្រវត្តិសាស្ត្រ។ ប្រជាជាតិទាំងពីរតែងតែស្មាកៀកស្មា សាមគ្គី និងជួយគ្នាទៅវិញទៅមកក្នុងសម័យសង្រ្គាម ក៏ដូចជាសម័យសន្តិភាព។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ លោក Lu Quang Ngoi សម្តែងនូវសេចក្តីរីករាយដែលបានស្វាគមន៍គណៈប្រតិភូ។ ទន្ទឹមនឹងនោះ លោកបានជូនពរឲ្យចំណងសាមគ្គីភាព “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” នៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា កាន់តែរីកចម្រើនថែមទៀត។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ giaoducthoidai.vn)

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី នៅខេត្ត Vinh Long បន្ទាប់ពីផ្អាករយៈពេល ២ ឆ្នាំ ដោយសារជំងឺកូវីដ-១៩។ លោកបានអះអាងថា ខេត្ត Vinh Long គឺជាដៃគូសំខាន់របស់ខេត្តបន្ទាយមានជ័យ។ លោកបានស្នើឲ្យខេត្តទាំងពីរ បន្តរៀបចំឲ្យមានអនុស្សរណៈនៃការយោគយល់គ្នាថ្មីមួយ ហើយដាក់ជូនថ្នាក់ដឹកនាំខេត្តទាំងពីរ និងឈានទៅរកការចុះហត្ថលេខាជាផ្លូវការ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានជូនពរឆ្នាំថ្មី ជូនចំពោះថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្ត Vinh Long ហើយសង្កត់ធ្ងន់ថា តាមរយៈដំណើរទស្សនកិច្ចនេះ លោកជឿជាក់ថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងខេត្តទាំងពីរនឹងបន្តអភិវឌ្ឍនាពេលខាងមុខ៕

បកប្រែដោយ Thuy Anh