ក្នុងបរិយាកាសដ៏កក់ក្តៅ និងពោរពេញទៅដោយក្តីរីករាយ លោក Chau Van Chi ប្រធានសមាគមខ្មែរ-វៀតណាម បានជូនពរឆ្នាំថ្មី ២០២៣ ជូនចំពោះភ្ញៀវកិត្តិយស និងសហគមន៍ប្រជាជនមានកំណើតវៀតណាមនៅទូទាំងប្រទេសកម្ពុជាឱ្យួទទួលបានសុខភាពល្អបរិបូរ ជួបសំណាងល្អគ្រប់គ្នា។

យោងតាមលោក Chau Van Chi បានឲ្យដឹងថា ឆ្នាំ២០២២ គឺជារយៈពេលមានការលំបាកជាច្រើន។ ដោយសារជំងឺរាតត្បាត Covid-19 ស្ថិតក្រោមការគ្រប់គ្រងបាននោះ បានជាជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានិយាយរួម និងប្រជាជនខ្មែរដើមកំណើតវៀតណាមនិយាយដោយឡែក មានស្ថិរភាពបន្តិចម្តងៗ ហើយការធ្វើអាជីវកម្មកាន់តែមានការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ។

leftcenterrightdel
ពិធីជប់លៀងអបអរសាទរបុណ្យចូលឆ្នាំថ្មី ២០២៣ នៅទីស្នាក់ការនៃសមាគមខ្មែរ-វៀតណាម (រូបថត៖ nhandan.vn)

ក្នុងឆ្នាំ២០២៣ សមាគមនឹងបន្តស្នើសុំឲ្យអាជ្ញាធរលើកកម្ពស់សិទ្ធស្របច្បាប់របស់ប្រជាពលរដ្ឋ ជួយផ្លាស់ប្តូរមុខរបរ និងបញ្ជូនកូនទៅរៀន។ ទន្ទឹមនឹងនោះ សមាគមនឹងបង្កើតក្រុមវារីវប្បកម្ម ដើម្បីបង្កើតការងារ និងលើកកំពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជនក្នុងសហគមន៍។

លោក Ngo Van Tuat អគ្គទីប្រឹក្សាស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានកោតសរសើរចំពោះស្នាដៃដែលសមាគមខ្មែរ-វៀតណាម សម្រេចបានក្នុងឆ្នាំមុន។ លោកក៏បានស្នើឲ្យសមាគមបន្តសហការជាមួយស្ថានទូតក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍ មាគ៌ារបស់បក្ស និងរដ្ឋសម្រាប់ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា ជួយប្រជាជនផ្លាស់ប្តូរមុខរបរបន្តិចម្តងៗ និងមានស្ថិរភាពក្នុងជីវភាពរស់នៅ ចូលរួមចំណែកពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រជាជនកម្ពុជា និងវៀតណាម៕

បកប្រែដោយ Thuy Anh