កម្មវិធី “ការបណ្តុះពន្លកមិត្តភាព” បង្កើតឡើងក្នុងឆ្នាំ ២០១២ ក្នុងបរិបទទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀតណាម-កម្ពុជា កំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លាលើគ្រប់វិស័យ ជាពិសេសលើវិស័យអប់រំ បណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស។

leftcenterrightdel
ប្រតិភូចូលរួមសន្និសីទ (រូបថត៖ vov.vn)

គោលបំណងនៃកម្មវិធីគឺដើម្បីរួមចំណែកជាមួយបក្ស រដ្ឋក្នុងការថែបំប៉ន់ និងជួយនិស្សិតកម្ពុជានៅវៀតណាមឱ្យមានលក្ខខណ្ឌសិក្សាល្អបំផុត។ ក្រោយប្រតិបត្តិការរយៈពេល១០ឆ្នាំ មានគ្រួសារ អង្គការ និងបុគ្គលវៀតណាមជាង១០០ បានជួយទំនុកបម្រុងនិស្សិតកម្ពុជាជិត ៥០០ នាក់។

ទន្ទឹមនឹងចលនាជួយទំនុកបម្រុងដោយផ្ទាល់ ចលនាជួយឧបត្ថម្ភគាំទ្រនិស្សិតក៏បានប្រព្រឹត្តទៅយ៉ាងសកម្មនៅសមាគមគ្រប់លំដាប់ថ្នាក់ ជាមួយនឹងសកម្មភាពជាក់ស្តែងដូចជា ការផ្តល់រង្វាន់ ជូនអំណោយ ការផ្តល់អាហារូបករណ៍ ឧបករណ៍សម្ភារៈសំខាន់ៗ។ល។ ដោយហេតុនេះ រួមចំណែកក្នុងការជួយនិស្សិតមានជីវភាពខាងស្មារតី និងវប្បធម៌កាន់តែប្រសើរឡើង។

leftcenterrightdel
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ប្រគល់ប័ណ្ណសរសើរដល់បុគ្គល និងសមូហភាពចំពោះការចូលរួមចំណែកជាវិជ្ជមានជាច្រើនក្នុងការងារ “ការបណ្តុះពន្លកមិត្តភាព” ដំណាក់កាល ២០១២-២០២២ (រូបថត៖ vov.vn)

នៅក្នុងសន្និសីទ ប្រតិភូទាំងឡាយបានចែករំលែកបទពិសោធន៍ប្រតិបត្តិការ ព្រមទាំងលើកសំណើដើម្បីធ្វើឱ្យសកម្មភាពមិត្តភាពប្រជាជនកាន់តែសម្បូរបែប និងជាក់ស្តែង រួមចំណែកជំរុញទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងស្ថិតស្ថេរយូរអង្វែង។

ដើម្បីឲ្យកម្មវិធីអភិវឌ្ឍកាន់តែស៊ីជម្រៅ និងជះឥទ្ធិពលខ្លាំងក្លា គណៈកម្មាធិការមជ្ឈិមសមាគមមិត្តភាពវៀតណាម-កម្ពុជា បានបំផុសចលនា “ការបណ្តុះពន្លកមិត្តភាព” ដំណាក់កាល ២០២២-២០២៧ និងខិតខំជួយទំនុកបម្រុងនិស្សិតកម្ពុជាដែលកំពុងសិក្សានៅវៀតណាម ពី៨០ ដល់១០០ នាក់ក្នុងមួយឆ្នាំៗ។

leftcenterrightdel
សមាគមមិត្តភាពវៀតណាម-កម្ពុជា ប្រគល់មេដាយអនុស្សាវរីយ៍ដើម្បីចំណងមិត្តភាពវៀតណាម-កម្ពុជា ដល់បុគ្គលចំពោះការចូលរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការវៀតណាម-កម្ពុជា (រូបថត៖ vov.vn)

នៅក្នុងសន្និសីទនេះ សមាគមមិត្តភាពវៀតណាម-កម្ពុជាបានប្រគល់មេដាយអនុស្សាវរីយ៍ដើម្បីចំណងមិត្តភាពវៀតណាម-កម្ពុជាដល់បុគ្គលចំនួន ៧៥ រូបនៃប្រទេសទាំងពីរចំពោះការចូលរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការវៀតណាម-កម្ពុជា; ប្រគល់ប័ណ្ណសរសើរពីគណៈកម្មាធិការមជ្ឈិមសមាគមមិត្តភាពវៀតណាម-កម្ពុជា ដល់សមូហភាពចំនួន ៦ និងបុគ្គលចំនួន ១០ នាក់ ចំពោះការចូលរួមចំណែកជាវិជ្ជមានជាច្រើនក្នុងការងារ “ការបណ្តុះពន្លកមិត្តភាព” ដំណាក់កាល ២០១២-២០២២៕

បកប្រែដោយ Huyen Trang