ក្នុងរយៈពេលជិត ២០ ឆ្នាំជាប្រធានក្រុម លោកវរសេនីយ៍ឯក ម៉ៅ ឡា បានក្លាយជាមិត្តដ៏ជិតស្និទ្ធរបស់ក្រុម K73 (ក្រុមស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី) នៃបញ្ជាការដ្ឋានយោធាខេត្ត Long An ក្នុងដំណើរដ៏ពិសិដ្ឋ។

leftcenterrightdel
លោកវរសេនីយ៍ឯក ម៉ៅ ឡា (ទីបីពីឆ្វេង) និងកម្មាភិបាល យុទ្ធជន នៃក្រុម K73 ធ្វើពិធីប្រគល់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម

រយៈពេល ២០ ឆ្នាំរួមដំណើរជាមួយក្រុម K73 គឺជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានសម្រាប់លោកវរសេនីយ៍ឯក ម៉ៅ ឡា នៅពេលប្រឈមមុខនឹងការលំបាក និងឧបសគ្គក្នុងពេលបំពេញកាតព្វកិច្ច។ នៅដើមសតវត្សន៍ទី ២១ ប្រទេសកម្ពុជានៅតែជួបការលំបាក ខេត្តស្វាយរៀងភាគច្រើនជាព្រៃស្រោង ផ្លូវថ្នល់មិនទាន់មានការអភិវឌ្ឍ។ ដូច្នេះ ការស្វែងរកសាក្សីដើម្បីផ្តល់ព័ត៌មានអំពីផ្នូរយុទ្ធជនពលីត្រូវដើរក្នុងចំងាយពី ៥ ទៅ ១០ គីឡូម៉ែត្រ តាមផ្លូវដីក្រហមភក់ ដើម្បីចូលទៅក្នុងភូមិនានានៃប្រទេសមិត្ត។ ភាពលំបាកលំបិលក្នុងដំណើរការទៅស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីបានបង្កើតចំណងមិត្តភាពជិតស្និទ្ធរវាងលោកជាមួយកម្មាភិបាល និងយុទ្ធជន នៃក្រុម K73។

បន្ទាប់ពីលើកការស្វែងរកអស់រយៈពេលពីរឆ្នាំដោយសារការរីករាលដាលនៃ Covid-19 កម្មាភិបាល និងយុទ្ធជននៃក្រុម K73 ដែលបំពេញភារកិច្ចស្វែងរកអដ្ឋិធាតុយុទ្ធជនពលីក្នុងដំណាក់កាលរដូវប្រាំង ២០២១-២០២១ ភាគច្រើនជាអ្នកដែលទៅប្រទេសជាលើកដំបូង។ ដោយសារភាសា និងទំនៀមទម្លាប់របស់ប្រជាជននៃប្រទេសមិត្តវាខុសពីប្រទេសវៀតណាម បានជាធ្វើឲ្យពួកគេមានអារម្មណ៍ភ្ញាក់ផ្អើល និងព្រួយបារម្ភ។ ទោះជាយ៉ាងនេះក្តី ក្នុងនាមជារាមច្បង និងជាមិត្តជិតស្និទ្ធិ លោកវរសេនីយ៍ឯក ម៉ៅ ឡា បានភ្ជាប់ទំនាក់ទំនងរវាងមន្ត្រីវ័យក្មេងនៃតំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀង ជាមួយក្រុម K73។

លោកវរសេនីយ៍ឯក ម៉ៅ ឡា បានចែករំលែកយ៉ាងរំជើបរំជួលថា៖ “កាលខ្ញុំនៅក្មេង ខ្ញុំបានតាមគ្រួសារទៅប្រទេសវៀតណាម ដើម្បីគេចពីពួក ប៉ុល ពត រស់នៅស្រុក Tan Tru ខេត្ត Long An ។ ខ្ញុំគិតថា ជីវិតនឹងជួបទុក្ខវេទនាជាបន្តបន្ទាប់ ប៉ុន្តែវាមិនដូចអ្វីដែលខ្ញុំគិតនោះទេ គ្រួសារ និងជនភៀសខ្លួនកម្ពុជា តែងតែទទួលបានការយកចិត្តទុកដាក់ពីរអាជ្ញាធរ និងប្រជាជនវៀតណាម ដោយជួយថែទាំទាំងការហូបចុក ទាំងការស្នាក់នៅយ៉ាងគ្រាប់គ្រាន់។ ខ្ញុំរំភើបចិត្តចំពោះកងទ័ព និងប្រជាជនវៀតណាម ដែលបានជួយគ្រួសារយើងខ្ញុំ ក៏ដូចជាប្រជាជនយើង។ ខ្ញុំត្រូវប្រឹងប្រែងស្វែងរកកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដើម្បីសងគុណពួកគេ»។

ទង្វើរបស់លោកវរសេនីយ៍ឯក ម៉ៅ ឡា គឺជាសក្ខីភាពនៃចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រជាជនទាំងពីរ ដែលតែងតែស្ថិតស្ថេរក្នុងការអភិវឌ្ឍន៍របស់ប្រទេសទាំងពីរ៕

បកប្រែដោយ Duy Hoan