ក្នុងពិធីនេះ ភាគីទាំងពីរបានវាយតម្លៃលទ្ធផលសហប្រតិបត្តិការការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមនៅតាមព្រំដែនក្នុងឆ្នាំ ២០២០ និងឆ្នាំ២០២១។ ក្នុងរយៈពេលពីរឆ្នាំកន្លងមក អង្គភាពទាំងពីរបានជួបប្រជុំគ្នានៅតាមតំបន់ព្រំដែន ផ្លាស់ប្តូរព័ត៌មាន និងស្ថានភាពសម្របសម្រួលតាមទូរស័ព្ទ ហើយរៀបចំគណៈប្រតិភូជាច្រើនទៅសួរសុខទុក្ខ និងអបអរសាទរក្នុងឱកាសបុណ្យប្រពៃណី និងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៃប្រជាជាតិទាំងពីរវៀតណាម-កម្ពុជា។

leftcenterrightdel
កងទ័ពការពារព្រំដែនខេត្ត Dong Thap និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការឆ្នាំ២០២២ (រូបថត៖ bienphong.com.vn)

ក្នុងស្មារតីចែករំលែក និងជួយគ្នាទៅវិញទៅមក នៅក្នុងឆ្នាំ២០២១ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dong Thap បានផ្តល់ថវិកា និងសម្ភារៈពេទ្យសម្រាប់បង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដោយមានតម្លៃជាង ៩០ លានដុងដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង។

ក្នុងឱកាសនេះ គណៈប្រតិភូទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការសម្របសម្រួល ព្រមទាំងបានឯកភាពលើទិសដៅ ភារកិច្ច និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីសហប្រតិបត្តិការឆ្នាំ២០២២។ តាមរយៈនោះ ភាគីទាំងពីរនឹងផ្តោតលើខ្លឹមសារសំខាន់ៗមួយចំនួនដូចជា៖ បង្កើនការផ្លាស់ប្តូរព័ត៌មាន ប្រយុទ្ធប្រឆាំងទប់ស្កាត់ឧក្រិដ្ឋកម្មនៅតាមតំបន់ព្រំដែនទាំងសងខាង សម្របសម្រួលក្នុងការការពារអធិបតេយ្យភាព និងសន្តិសុខព្រំដែន ទប់ស្កាត់ការឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ៗ ល៕

បកប្រែដោយ Thuy Anh