leftcenterrightdel
លោក Thach Du អនុប្រធានមជ្ឈិមសមាគមមិត្តភាពវៀតណាម-កម្ពុជា ថ្លែងក្នុងកិច្ចប្រជុំ (រូប​ថត៖ vnanet.vn)

ក្នុងជំនួបនេះ អនុប្រធានមជ្ឈិមសមាគមមិត្តភាពវៀតណាម - កម្ពុជា លោក Thach Du បានមានប្រសាសន៍ថា វៀតណាម និងកម្ពុជាគឺជាប្រទេសជិតខាងទាំងពីរដែលមានទំនាក់ទំនងជាប្រពៃណីល្អ។ ប្រជាជនទាំងពីរបានរួបរួម ចែករំលែក និងគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រាលំបាក  រួមគ្នាជំនះពុះពារលើឧបសគ្គជាច្រើនក្នុងប្រវត្តិសាស្ត្រ។ ក្រោយថ្ងៃរំដោះ ប្រទេសទាំងពីរបានបន្តរក្សា និងពង្រឹងមនោសញ្ចេតនាដ៏ថ្លៃថ្លាដែលត្រូវបានពូនជ្រំដោយថ្នាក់ដឹកនាំ និងប្រជាជនគ្រប់ជំនាន់នៃប្រទេសទាំងពីរ ក្លាយទៅជាទំនាក់ទំនង “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងស្ថិតស្ថិរយូរអង្វែង”

leftcenterrightdel
លោក សុខ ដារ៉េត អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ថ្លែងក្នុងកិច្ចប្រជុំ (រូប​ថត៖ vnanet.vn)

លោក សុខ ដារ៉េត អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា វៀតណាម និងកម្ពុជា មានទំនាក់ទំនងមិត្តភាពយូរអង្វែង ប្រកៀកស្មាគ្នា ពុះពារជំនះការលំបាក ប្រយុទ្ធប្រឆាំងសត្រូវរួម ការពារឯករាជ្យភាព អធិបតេយ្យភាពជាតិ និងកសាងជីវភាពរស់នៅរបស់ប្រជាជនសម្បូរ៍ធូរធា។ ការជួយគាំទ្រពីវៀតណាមបានចូលរួមចំណែកជួយប្រទេសកម្ពុជាពីប្រជាជនដែលរងទុក្ខវេទនា និងព្រាត់ប្រាស់ដោយសារសង្គ្រាម ទៅជាប្រទេសដែលមានសន្តិភាពពេញលេញ។

ខេត្ត Dong Thap បានបង្កើនសកម្មភាពជាច្រើនដែល​រួមចំណែកក្នុងការពង្រឹង និងថែរក្សាទំនាក់ទំនងប្រពៃណីល្អរវាងវៀតណាម និងកម្ពុជា។ ខេត្ត Dong Thap មានព្រំប្រទល់ជាប់ខេត្តព្រៃវែង ដែលមានប្រវែងជាង ៥០ គីឡូម៉ែត្រ។ ខេត្តទាំងពីរមានទំនាក់ទំនងប្រពៃណីយ៉ាងជិតស្និទ្ធ សាមគ្គីភាព និងមិត្តភាពជាយូរលង់ណាស់មកហើយ។

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Thap លោក Huynh Minh Tuan បានឲ្យដឹងថា នៅឆ្នាំ២០២១ ទោះបីរងផលប៉ះពាល់នៃជំងឺកូវីដ-១៩ ក៏ដោយ ក៏សកម្មភាពនាំចូល និងនាំចេញសម្រេចបានជិត ១៩៥ លានដុល្លារ ធ្លាក់ចុះត្រឹមតែ ៤% បើធៀបនឹងឆ្នាំ ២០២០។ ក្នុង  ៣  ខែដំបូងនៃឆ្នាំ២០២២ ទំហំនៃការនាំចូល និងនាំចេញសម្រេចបានជាង ៨០លានដុល្លារអាមេរិក កើនឡើង ៥០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ក្នុងនោះការនាំចេញសម្រេចបាន ២២.៦៧ លានដុល្លារអាមេរិក ការនាំចូលសម្រេចបាន ៥៧.៤៧លានដុល្លារ។

leftcenterrightdel
ប្រតិភូទាំងឡាយដែលចូលរួមកិច្ចប្រជុំអបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជាថតរូបជាមួយគ្នា (រូប​ថត៖ vnanet.vn)

បន្ថែមពីលើការអនុវត្តកិច្ចសហប្រតិបត្តិការជាផ្លូវការ ទំនាក់ទំនងការទូតរវាងប្រជាជន និងប្រជាជនត្រូវបានអនុវត្តតាមរយៈសកម្មភាពនានាដូចជា ការជួយសង្គ្រោះមនុស្សធម៌ ការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្រីក្រកម្ពុជា; ការផ្លាស់ប្តូរវប្បធម៌ ប្រកួតកីឡា ការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ស្ត្រី ការជួយគាំទ្រដល់ការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩; ការទទួល និងជួយគាំទ្រនិស្សិតកម្ពុជាទៅសិក្សានៅមហាវិទ្យាល័យ និងសកលវិទ្យាល័យនានាក្នុងខេត្ត... ចាប់តាំងពីឆ្នាំ ១៩៨៨ មក មហាវិទ្យាល័យវេជ្ជសាស្ត្រ Dong Thap បានបណ្តុះបណ្តាលនិស្សិតកម្ពុជាជាង ១.៣០០ នាក់៕

បកប្រែដោយ Duy Hoan