ឆ្លងកាត់គ្រប់ការសាកល្បង បញ្ហាប្រឈមនៃពេលវេលា ទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងកម្ពុជា ត្រូវបានពង្រឹងកាន់តែខ្លាំងឡើង។ មិនថានៅទីកន្លែងណាក្តី យើងគ្រប់គ្នាក៏មើលឃើញភាពស្រស់ស្អាតរបស់មនុស្សដែលរស់នៅក្រោមដំបូលតែមួយ ផឹកទឹកទន្លេដូចគ្នា ដើរលើផ្លូវតែមួយ។ល។

នៅតំបន់សំខាន់ៗនៃការអភិវឌ្ឍសេដ្ឋកិច្ច និងការផ្លាស់ប្តូរវប្បធម៌ដូចជាច្រកទ្វារអន្តរជាតិ Le Thanh (ខេត្ត Gia Lai), Dak Rue (Dak Lak), Thuan An, Bu Prang (Dak Nong) អាជ្ញាធរ ប្រជាជន និងកងទ័ពព្រំដែនវៀតណាម មិនត្រឹមតែប្រកៀកជាមួយមិត្តប៉ុណ្ណោះទេ ថែមទាំងក៏បានជួយវិនិយោគលើការសាងសង់ផ្លូវថ្នល់ បណ្តាញអគ្គិសនីតង់ស្យុងខ្ពស់ ជូនផ្ទះអាហារូបករណ៍ និងការថែទាំសុខភាពសម្រាប់ប្រជាជនកម្ពុជា។

leftcenterrightdel
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak ផ្តល់ស្បៀងអាហារ និងគ្រឿងបរិក្ខារពេទ្យ សម្រាប់បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដល់កងទ័ពការពារព្រំដែនកម្ពុជា

អាស្រ័យលើសមត្ថភាពនៃតំបន់ និងអង្គភាពនីមួយៗ ពោលគឺប្រសិនបើមានច្រើននឹងបណ្តាក់ទុនរាប់សិប ឬ រាប់រយពាន់លានដុងដើម្បីតភ្ជាប់ចរាចរណ៍ តខ្សែអគ្គិសនីដើម្បីបម្រើតំបន់លំនៅឋានធំទូលាយនៅក្នុងទឹកដីរបស់មិត្ត តែប្រសិនបើមានតិចតួចនឹងជួយមិត្តដោយថ្ងៃធ្វើការ ឬ ជួយទាញអគ្គិសនីទៅប៉ុស្តិ៍ការពារព្រំដែនរបស់មិត្ត និងរៀបចំរាល់ការពិនិត្យ និងព្យាបាលជំងឺឱ្យប្រជាជនដោយឥតគិតថ្លៃប៉ុណ្ណោះទេ។

ចាប់តាំងពីការរាតត្បាតនៃជំងឺកូវីដ-១៩ មក ភារកិច្ចបង្ការ និងគ្រប់គ្រងការរីករាលដាលឆ្លងព្រំដែននៃប្រទេសនីមួយៗគឺជារឿងសំខាន់ៗ និងបន្ទាន់បំផុតដែលទាមទារឱ្យមានការសម្របសម្រួល និងគាំទ្រយ៉ាងជិតស្និទ្ធពីអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមុខងារនៃភាគីទាំងពីរ។

ទោះជាយ៉ាងណាក៏ដោយនេះគឺជា “ការប្រយុទ្ធដ៏យូរអង្វែង” ដោយសារតែជំងឺរាតត្បាតបានរាតត្បាតអស់រយៈពេល ៣ ឆ្នាំមកនេះ ដោយមិនមាន "ការថយចុះ" ដូច្នេះ បរិក្ខារពេទ្យ និងកម្លាំងមនុស្សបាន "ឈានដល់កម្រិតពិបាកទ្រាំហើយ" ដូច្នេះវាពិតជាត្រូវការជំនួយពីអ្នកជិតខាង។

ក្នុងស្ថានភាពនោះ តាមរយៈកិច្ចការបរទេស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាព កងកម្លាំង ប្រដាប់អាវុធក្នុងបណ្តាខេត្តខ្ពង់រាបរបស់វៀតណាមបាន “ខំប្រឹងសន្សំសំចៃ” “ចែករំលែក” ដើម្បីជួយគាំទ្រដល់អាជ្ញាធរ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធនៃខេត្តចំនួនពីរគឺខេត្តរតនគិរី និងមណ្ឌលគិរី កម្ពុជា នូវស្បៀងអាហារ និងឧបករណ៍ពេទ្យ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពបំផុត។

ចាប់តាំងពីការរាតត្បាតនៃជំងឺកូវិដ-១៩ មកទល់នឹងពេលនេះ បានមានការជួបជុំគ្នារាប់ពាន់លើកហើយដើម្បីការផ្លាស់ប្តូរព័ត៌មាន ជំនួយសម្ភារៈទាំងតូចទាំងធំពីប្រទេសវៀតណាមដើម្បីជួយដល់កម្ពុជា។

ក្នុងស្មារតី "ជួយមិត្តគឺជួយខ្លួនឯង" ចាប់ពីក្រុមប៉ុស្តិ៍ការពារព្រំដែនរហូតដល់បញ្ជាការដ្ឋានការពារព្រំដែនខេត្ត ដោយអាស្រ័យលើសមត្ថភាពផ្ទាល់ខ្លួន និងការរួមចំណែករបស់អង្គការ និងបុគ្គលក្នុងប្រទេសបានមានការចែករំលែកការលំបាកជាមួយអាជ្ញាធរ និងប្រជាជននៃប្រទេសមិត្ត តាមរយៈ "កញ្ចប់ជំនួយ" ជាស្បៀងអាហារ ថ្នាំពេទ្យ និងការបរិក្ខារពេទ្យជាក់ស្តែងនានា។

“យើងខ្ញុំពិតជាមានការរំភើបចិត្តយ៉ាងខ្លាំងចំពោះទឹកចិត្តចែករំលែករបស់មិត្តវៀតណាម។ ជំងឺរាតត្បាត កូវិដ-១៩ បច្ចុប្បន្នកំពុងបង្កការខូចខាតជាច្រើនដល់ភាគីមិត្តក៏ពិតមែន ប៉ុន្តែជាមួយនឹងទឹកចិត្តសប្បុរសធម៌ ចំណងមិត្តភាព និងសាមគ្គីភាពជាប្រពៃណីរវាងរដ្ឋទាំងពីរ និងប្រជាជនទាំងពីរ ភាគីមិត្តនៅតែចែករំលែក និងផ្តល់ជំនួយដល់យើងខ្ញុំឱ្យឆ្លងកាត់ការលំបាកដែរ។ ជាមួយនឹងកម្លាំងនេះ យើងជឿជាក់ថា យើងនឹងគ្រប់គ្រង និងពន្លត់បានជំងឺកូវីដ-១៩ នាពេលឆាប់ៗនេះ...” លោក វរសេនីយ៍ឯក Preah Van Tha មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី (ព្រះរាជាណាចក្រកម្ពុជា) ចែករំលែកយ៉ាងរំភើបចិត្តក្នុងពិធីទទួល អំណោយឧបត្ថម្ភតម្លៃ ៦៥០លានដុង ពីបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។

ជាការពិតណាស់ គ្មានកម្លាំងណាអាចប្រៀបនឹងកម្លាំងនៃទឹកចិត្ត ក្តីស្រឡាញ់របស់មនុស្សនោះបានទេ ជាពិសេសចំពោះមនុស្សទាំងនោះគឺហាក់ដូចជាត្រូវបានរស់នៅក្រោមដំបូលតែមួយ ផឹកទឹកទន្លេដូចគ្នា ដើរតាមផ្លូវតែមួយ...។ ជាមួយនឹងប្រទេសជាតិវៀតណាម និងកម្ពុជា សេចក្តីស្រឡាញ់របស់មនុស្សគឺគ្មានព្រំដែនឡើយ៕

បកប្រែដោយ Minh Trung