ជានិស្សិតអន្ដរជាតិដំបូងដែលត្រូវបានចាក់វ៉ាក់សាំងប្អូនប្រុស Vannavar Siv និស្សិតកម្ពុជា ជំនាញបច្ចេកវិទ្យាព័ត៌មាននៃសាកលវិទ្យាល័យ Kien Giang បានចែករំលែកថា៖ “បន្ទាប់ពីត្រូវបានចាក់វ៉ាក់សាំង ខ្ញុំខ្លួនឯងមានអារម្មណ៍ស្ងប់ចិត្តណាស់។ សូមអរគុណចំពោះមនោសញ្ចេតនា និងការទទួលខុសត្រូវពីស្ថាប័នមានសមត្ថកិច្ច ជាពិសេសសាកលវិទ្យាល័យ Kien Giang ដែលបានយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់យើងខ្ញុំក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19”។

leftcenterrightdel
ប្អូនប្រុស Vannavar Siv និស្សិតកម្ពុជា ជំនាញបច្ចេកវិទ្យាព័ត៌មាននៃសាកលវិទ្យាល័យ Kien Giang បានបញ្ចប់ការចាក់វ៉ាក់សាំងដោយសុវត្ថិភាព (រូបថត៖ dangcongsan.vn)

យោងតាមលោកបណ្ឌិត Nguyen Tuan Khanh នាយកនៃសាកលវិទ្យាល័យ Kien Giang បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានកំណត់ទូតពីស្ថានទូតឡាវ និងកម្ពុជាប្រចាំទីក្រុងហូជីមិញ ដើម្បីស្នើឲ្យសាកលវិទ្យាល័យជួយគាំទ្រចាក់វ៉ាក់សាំងការពារ Covid-19 ជូននិស្សិតឡាវនិងកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យ អង្គភាពបានរាយការណ៍ទៅស្ថាប័នមានសមត្ថកិច្ច។ សាលាបានបញ្ចប់ការចាក់វ៉ាក់សាំងការពារ Covid-19 ជូននិស្សិតឡាវ និងកម្ពុជា ដោយហេតុនេះជួយឱ្យពួកគេមានអារម្មណ៍ស្ងប់ចិត្តក្នុងការសិក្សា ស្រាវជ្រាវ និងសម្រេចបានជោគជ័យនូវកិច្ចការសិក្សារបស់ពួកគេនាពេលខាងមុខ៕

បកប្រែដោយ Huyen Trang