ថ្លែងក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានចំណាយពេលវេលាដ៏មានតម្លៃរបស់ខ្លួនដើម្បីទទួលជួបលោកក្នុងឱកាសដែលលោកត្រូវចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។ លោកឯកអគ្គរដ្ឋទូតបានពាំនាំការសួរសុខទុក្ខពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភាវៀតណាមជូនសម្តេចតេជោ ហ៊ុន សែន។

leftcenterrightdel
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលជួប លោក Vu Quang Minh ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម ពិភាក្សាការងារ និងជម្រាបលា (រូប​ថត៖ vnanet.vn)

អបអរសាទរគណបក្សប្រជាជនកម្ពុជាក្នុងឱកាសរំលឹកខួបលើកទី ៧០នៃការបង្កើតរបស់ខ្លួន លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានបញ្ជាក់ថា បក្ស និងប្រជាជនវៀតណាមតែងតែចងចាំ និងដឹងគុណជានិច្ចចំពោះប្រជាជនកម្ពុជាដែលបានគាំទ្រ និងចូលរួមចំណែកក្នុងការតស៊ូរបស់ប្រជាជនវៀតណាម ដើម្បីឯករាជ្យជាតិ រំដោះ និងបង្រួបបង្រួមជាតិ។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានអបអរសាទរព្រះរាជាណាចក្រកម្ពុជាចំពោះជោគជ័យរបស់ខ្លួនលើវិស័យជាច្រើន (រូបថត៖ vnanet.vn)

អបអរសាទរចំពោះសមិទ្ធិផលនានាដែលព្រះរាជាណាចក្រកម្ពុជាសម្រេចបាន លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ធុរកិច្ច និងសហគមន៍វៀតណាមដែលកំពុងរស់នៅ ធ្វើការនៅកម្ពុជា។

ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនានារបស់លោកឯកអគ្គរដ្ឋទូត Vu Quang Minh ក្នុងការបំពេញបេសកកម្មការទូតរបស់ខ្លួន រួមចំណែកពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

leftcenterrightdel
សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់លោកឯកអគ្គរដ្ឋទូត Vu Quang Minh ក្នុងអំឡុងពេលដែលលោកបំពេញការងារនៅកម្ពុជា (រូបថត៖ vnanet.vn)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាមដែលតែងតែផ្តល់ជំនួយ និងការគាំទ្រយ៉ាងធំធេងដល់បុព្វហេតុយុត្តិធម៌របស់ប្រជាជនកម្ពុជាក្នុងគ្រប់កាលៈទេសៈ។

តាមរយៈលោកឯកអគ្គរដ្ឋទូត សម្តេចតេជោ ហ៊ុន សែន ផ្តាំផ្ញើការសាកសួរសុខទុក្ខ និងជូនពរសុខភាពល្អ ជូនចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភាវៀតណាម។

បកប្រែដោយ Duy Hoan