នាថ្ងៃទី ៩ មិថុនា បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត An Giang បានផ្តល់សំភារៈបរិក្ខារពេទ្យ  គ្រឿងឧបភោគបរិភោគ និងថវិកាដែលជួយគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ ជូនកងកម្លាំងការពារព្រំដែននៃប្រទេសកម្ពុជា។

ដូច្នេះ នៅតាមច្រកទ្វារព្រំដែន Khanh Binh ច្រកទ្វារព្រំដែនអន្តរជាតិ Tinh Bien និងច្រកទ្វារព្រំដែនអន្តរជាតិ Vinh Xuong បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត An Giang បាន​ផ្តល់ម៉ាស់ចំនួន ៨៤ ប្រអប់ ថ្នាំសំលាប់មេរោគចំនួន ២១០ ប្រអប់ ថ្នាំពេទ្យចំនួន ១២ ប្រអប់ និងថវិកាចំនួន ៨១០ លានដុង ជូនកងកម្លាំងការពារព្រំដែនក្នុងខេត្តទាំងពីរគឺខេត្តតាកែវ និងខេត្តកណ្តាល។ ថវិកាសរុបប្រហែល ២ ពាន់លានដុង។

leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Thuong Le មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត An Giang ប្រគល់អំណោយជូនកម្លាំងការពារព្រំដែនកម្ពុជានៅឯស្ពាន Long Binh - ជ្រៃធំ រូបថត៖ (plo.vn)

លោកវរសេនីយ៍ឯក Nguyen Thuong Le មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត An Giang សង្ឃឹមថា អាជ្ញាធរមូលដ្ឋាន កងកម្លាំងការពារព្រំដែន និងប្រជាជនកម្ពុជានឹងចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ ខិតខំប្រឹងប្រែងជំនះរាល់ការលំបាក ហើយមានជីវភាពរស់នៅដោយស្ថិរភាពក្នុងពេលឆាប់ៗនេះ។

លោកវរសេនីយ៍ឯក Nguyen Thuong Le រំពឹងថា កងកំលាំងការពារព្រំដែនកម្ពុជានឹងសហការឱ្យបានជិតស្និទ្ធថែមទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ការទប់ស្កាត់ការឆ្លងដែនខុសច្បាប់ និងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព៕

បកប្រែដោយ Duy Hoan