នាពេលនេះ ប្រទេសកម្ពុជាកំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកមួយដោយសារតែរងផលប៉ះពាល់អវិជ្ជមាននៃការផ្ទុះឡើងនៃ Covid-19 នៅក្នុងសហគមន៍ ដែលបានអូសបន្លាយចាប់ពីថ្ងៃទី ២០ ខែកុម្ភៈ រហូតមកដល់ពេលនេះ។ ការរស់នៅរបស់ប្រជាជនកម្ពុជានៅក្នុងតំបន់ដែលមានការរីករាលដាលជំងឺនោះបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលក្នុងនោះមានទាំងសមាគមខ្មែរ វៀតណាម នៅកម្ពុជាផងដែរ។ ដើម្បីរួមដៃគ្នាចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងការរាតត្បាតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេលកន្លងមក ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានបង្កើនការផ្តល់ជំនួយគាំទ្រជាសម្ភារៈ និងនីតិវិធីច្បាប់ដល់បងប្អូនសមាគមខ្មែរវៀតណាមនៅកម្ពុជា។ អ្នកយកព័ត៌មានវិទ្យុវីអូអេប្រចាំកម្ពុជា បានសម្ភាសលោកឯកអគ្គរដ្ឋទូត Vu Quang Minh អំពីបញ្ហានេះ។

leftcenterrightdel
ឯកអគ្គរដ្ឋទូត Vu Quang Minh ជួបសំណេះសំណាលជាមួយបងប្អូនវៀតណាមនៅខេត្ត កំពង់ឆ្នាំ (រូបថត៖ vov.vn)

អ្នកយកព័ត៌មាន៖ តើលោកវាយតម្លៃពីការរីករាលដាល Covid-19 នៅកម្ពុជានិយាយរួម និងស្ថានភាពសមាគមខ្មែរ វៀតណាម នៅកម្ពុជាយ៉ាងដូចម្តេច?

លោកឯកអគ្គរដ្ឋទូត Vu Quang Minh៖ ដូចដែលសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជាកំពុងស្ថិតមាត់ជ្រោះនៃមរណៈហើយ ប្រសិនបើប្រជាជន និងរដ្ឋាភិបាល មិនរួបរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះទេនោះ គឺផលវិបាកមិនអាចទាយទុកជាមុនបានឡើយ។

កាលពីជាងមួយឆ្នាំមុន ចាប់តាំងពីការរីករាលដាលបានចាប់ផ្តើមលេចឡើងនៅដើមឆ្នាំ ២០២០ ហើយរហូតមកដល់ខែកុម្ភៈ ឆ្នាំនេះ ប្រទេសកម្ពុជាមានការការពារយ៉ាងជោគជ័យ និងជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនដែលមានចំនួនករណី Covid-19 ទាបបំផុតនៅលើពិភពលោក គ្មាននរណាម្នាក់បានស្លាប់ឡើយ។ ក៏ប៉ុន្តែចាប់តាំងពីការផ្ទុះឡើងនៅថ្ងៃទី ២០ ខែកុម្ភៈ វីរុសប្រភេទថ្មីដែលមានអត្រាឆ្លងលឿនបានរាលដាលយ៉ាងខ្លាំងនៅក្នុងសហគមន៍ និងបានបង្ខំឲ្យរាជរដ្ឋាភិបាលកម្ពុជាត្រូវតែចាត់វិធានការយ៉ាងម៉ឺងម៉ាត់នានាដូចជា ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ការដាក់ចេញបំរាមគោចរ ការហាមឃាត់ការធ្វើដំណើររវាងខេត្តនិងខេត្ត តំបន់និងតំបន់ និងបង្កើត “តំបន់ក្រហម” - តំបន់ដែលមានហានិភ័យខ្ពស់ក្នុងរាជធានីដើម្បីបញ្ឈប់ខ្សែសង្វាក់ឆ្លងមេរោគ។

រហូតមកដល់ពេលនេះ កម្ពុជាមានប្រហែលជា ៧,៥០០ នាក់វិជ្ជមាន Covid-19 និងជិត ៥,០០០ នាក់កំពុងទទួលការព្យាបាល ហើយជិត ៥០ នាក់បានស្លាប់។ ត្រឹមតែក្នុងមួយខែកន្លងទៅនេះ មានករណីថ្មី ៤,៧០០ ហើយ។ អ្វីៗដែលគួរឱ្យព្រួយបារម្ភនោះ គឺកម្មករជាបន្តបន្ទាប់នៅក្នុងរោងចក្រកាត់ដេរស្បែកជើង ... និងអាជីវករតូចៗនៅតាមផ្សារដែលមានមនុស្សច្រើនកុះករនៅក្នុងរាជធានី និងខេត្តមួយចំនួនបានឆ្លងជំងឺនេះ។ ក្នុងចំណោមអ្នកឆ្លងទាំងនោះមានទាំងជនជាតិវៀតណាមដែលមកធ្វើការ និងធ្វើដំណើរកំសាន្តផងដែរ …ហើយរហូតមកដល់ពេលនេះ មានអ្នកឆ្លងជាង ១០០ នាក់ហើយ។

leftcenterrightdel
ស្ថានទូតផ្តល់ជំនួយដល់និស្សិតវៀតណាមនៅកម្ពុជា ប្រឆាំងនឹងការរាតត្បាត Covid-19

ខេត្តកណ្តាល ស្វាយរៀង ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ គឺជាតំបន់ដែលមានប្រមូលជនជាតិវៀតណាមច្រើនបំផុត (ប្រហែល ៨០,០០០) ដែលរងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ។ ជាពិសេស តំបន់ដែលបិទខ្ទប់ធ្វើចត្តាឡីស័កក៏មានជនជាតិវៀតណាមរស់នៅច្រើនដែរ។ ការរស់នៅរបស់ប្រជាជនយើងកាន់តែមានការលំបាកជាងមុនដោយសារការបាត់បង់ការងារ ឬការធ្លាក់ចុះផង។ គេប៉ាន់ប្រមាណថា បងប្អូនខ្មែរដើមកំណើតវៀតណាមប្រមាណ ២៥,០០០ គ្រួសារដែលបានរងផលប៉ះពាល់ផងដែរ។

អ្នកយកព័ត៌មានៈ តើលោកមានផ្តល់អនុសាសន៍អ្វីដល់បងប្អូនក្នុងសមាគមក្នុងការការពារ និងប្រឆាំងរោគរាតត្បាត Covid-19 មុននឹងការវិវឌ្ឍស្មុគស្មាញនាពេលបច្ចុប្បន្នឬទេ?

លោកឯកអគ្គរដ្ឋទូតលោក Vu Quang Minh៖ អ្វីដែលសំខាន់បំផុតនោះគឺប្រជាជនគប្បីតែមានភាពស្ងប់ស្ងាត់ នឹងចិត្ត និងត្រូវតែគោរពយ៉ាងតឹងរឹងនូវរាល់គោលនយោបាយ បទបញ្ជា និងវិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្ការការរីករាលដាលជំងឺ។ លុះត្រាតែយើងបង្រួបបង្រួម និងរួបរួមគ្នា អត់ធ្មត់ យើងនឹងឆ្លងកាត់ជំងឺរាលដាលរាតត្បាតហើយវិលត្រឡប់ទៅរកជីវភាពប្រក្រតីវិញ។ ដូចសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ប្រសិនបើគោរពម៉ឺងម៉ាត់នូវការបិទខ្ទប់ និងកាត់ខ្សែសង្វាក់នៃការរីករាលដាលត្រូវបានអនុវត្តល្អនោះ ការបិទខ្ទប់នឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ បើមិនដូច្នេះទេ វាត្រូវអូសបន្លាយពេលថែមទៀត។

ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា បានប្រមូលកម្លាំង និងការប្តេជ្ញាចិត្តទាំងអស់ដើម្បីប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត បានចាក់វ៉ាក់សាំងច្រើនជាងមួយលានដូស ដែលនេះជាល្បឿនចាក់វ៉ាក់សាំងឈានមុខគេ និងមានអត្រាខ្ពស់នៅអាស៊ីអាគ្នេយ៍ និងពិភពលោក ពីព្រោះប្រទេសកម្ពុជាមានប្រជាជនត្រឹមតែ ១៦ លាននាក់ប៉ុណ្ណោះ។ ដំណឹងល្អមួយគឺថា អាជ្ញាធរដែនដីបានអនុញ្ញាតឱ្យបងប្អូនដើមកំណើតវៀតណាមនៅតាមបណ្តាខេត្តចំនួនជាង ១០ ចុះឈ្មោះចាក់វ៉ាក់សាំងដូចគ្នានឹងពលរដ្ឋកម្ពុជា ហើយថ្មីៗនេះខេត្តកណ្តាលជាប់ព្រំប្រទល់ជាមួយប្រទេសវៀតណាម និងជាមួយរាជធានីភ្នំពេញបានរៀបចំការចាក់វ៉ាក់សាំងលើកដំបូងដល់បងប្អូនជនជាតិវៀតណាមជិត ២០០ នាក់ នៅឃុំ សំពៅពូន ទល់មុខច្រកទ្វារអន្តរជាតិ Long Binh ។ យើងសូមអំពាវនាវឱ្យបងប្អូន គ្រប់គ្នាចុះឈ្មោះយ៉ាងសកម្ម ហើយកុំខ្វល់ខ្វាយបារម្ភហួសហេតុនៅពេលដល់វេនខ្លួនចាក់វ៉ាក់សាំង ពីព្រោះវ៉ាក់សាំងមានសុវត្ថិភាពណាស់ មានករណីតិចតួចណាស់ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរ។ បុគ្គលិក និងក្រុមគ្រួសារនៃស្ថានទូត និងអគ្គស្ថានកុងស៊ុលទាំងអស់ បានចាក់វ៉ាក់សាំងរួចហើយ។

យើងសូមអោយអ្នកទាំងអស់គ្នាខិតខំអស់ពីសមត្ថភាពដើម្បីជំនះរាល់ការលំបាកចំពោះមុខ និងរក្សាទំនាក់ទំនងជាប្រចាំជាមួយសមាគមខ្មែរវៀតណាម និងភ្នាក់ងារតំណាងរបស់វៀតណាមនៅកម្ពុជា សូមមេត្តាជូនដំណឹងដល់យើងអំពីការលំបាកដែលកើតឡើងជាបន្ទាន់ដើម្បីទទួលបានជំនួយ ការគាំទ្រ ពីស្ថានទូត អគ្គកុងស៊ុល និងសមាគមខ្មែរវៀតណាម។ បច្ចុប្បន្ននេះ អាជ្ញាធរដែនដីក៏មានកម្មវិធីផ្តល់ជំនួយសង្គ្រោះបន្ទាន់នូវស្បៀងអាហារបរិភោគ ដល់ប្រជាជនក្រីក្រ និងខ្វះខាតតាមប្រព័ន្ធ telegram សូមបងប្អូនមេត្តាយកចិត្តទុកដាក់ប្រើប្រាស់នៅពេលចាំបាច់។

ជាពិសេសប្រជាជនត្រូវតែគោរពយ៉ាងតឹងរឹងនូវបទបញ្ជានៃការបិទខ្ទប់ គួរតែនៅក្នុងផ្ទះប្រសិនបើមិនមានការងារចាំបាច់ចេញទៅក្រៅ។ បងប្អូនក៏មិនព្យាយាមរើទៅប្រទេសវៀតណាមដែរព្រោះដាយសារការរីករាលដាលនោះ បានជានៅតាមច្រកព្រំដែនត្រូវបានគ្រប់គ្រងយ៉ាងតឹងរឹង ហើយមានការពិន័យយ៉ាងធ្ងន់ធ្ងរចំពោះអ្នកដែលឆ្លងដែនខុសច្បាប់។ គ្រួសារខ្លះត្រូវបានបង្ខំឱ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយសារពួកគេមិនមានឯកសារដូចជាលិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ នៅមានសុពលភាព។

រួមជាមួយគ្នា យើងនឹងជំនះពេលវេលាដ៏លំបាកនេះ ហើយស្ថានទូតវៀតណាម សមាគមខ្មែរ-វៀតណាម តែងតែឈរក្បែរកៀកស្មាជាមួយបងប្អូនជានិច្ច។

អ្នកយកព័ត៌មាន៖ សូមអរគុណលោកឯកអគ្គរដ្ឋទូត៕

បកប្រែដោយ Minh Trung