ចំនួនទឹកប្រាក់នេះគឺជាអំណោយរបស់បក្ខភាគ អាជ្ញាធរ និងប្រជាជនខេត្ត Kien Giang ជូនប្រជាជនក្រីក្រដើមកំណើតវៀតណាមនៅតំបន់ក្នុងបន្ទុកស្ថានអគ្គកុងស៊ុល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីតេត ២០២១។

leftcenterrightdel
លោក Van Cong Dau ជូនអំណោយដល់តំណាងស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ (រូបថត៖ baoquocte.vn)

ថ្លែងក្នុងពិធីប្រគល់ លោក Van Cong Dau បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុក្នុងការលើកទឹកចិត្តប្រជាជនដើមកំណើតវៀតណាមនៅតំបន់ដែលស្ថានអគ្គកុងស៊ុលទទួលបន្ទុក (រួមមាន ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ខេត្តកោះកុង ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ) ជាពិសេសក្នុងបរិបទនៃជំងឺ Covid-19។

លោក Vu Ngoc Ly អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់បក្ខភាគ អាជ្ញាធរ និងប្រជាជនខេត្ត Kien Giang និយាយរួម និងមន្ទីរការបរទេសខេត្ត Kien Giang និយាយដោយឡែក  ហើយបានឲ្យដឹងថា ក្នុងបរិបទដែលជំងឺ Covid-19 ផ្ទុះឡើងនៅកម្ពុជានាឆ្នាំ២០២០ អំណោយរបស់ខេត្ត Kien Giang ជាអំណោយដ៏មានអត្ថន័យ និងទាន់ពេលវេលាសម្រាប់ប្រជាជន។

ស្ថានអគ្គកុងស៊ុលបញ្ជាក់ថា នឹងជូនអំណោយនេះដល់ប្រជាជនយ៉ាងឆាប់រហ័ស។ ក្នុងឱកាសនេះ ស្ថានអគ្គកុងស៊ុលបានតាងនាមប្រជាជនដើមកំណើតវៀតណាមក្នុងតំបន់ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំ និងប្រជាជនខេត្ត Kien Giang ព្រមទាំងជូនពរខេត្ត Kien Giang បន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា នៅពេលខាងមុខនេះ៕

បកប្រែដោយ Thuy Anh