leftcenterrightdel
ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាម ប្រចាំនៅកម្ពុជា លោក Vu Quang Minh ផ្តល់អំណោយជូនលោក កែម សម្បត្តិ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស និងជាអនុប្រធានគណៈទាក់ទងបរទេស គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា (រូបថត៖ vnanet.vn)

លោកអនុប្រធានគណៈទាក់ទងបរទេសគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជាបានចាត់ទុកថា អំណោយដ៏មានតំលៃទាំងនេះជាការរួមវិភាគទានជាក់ស្តែងសម្រាប់ការការពារជំងឺរាតត្បាត Covid-19 របស់គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជានិយាយដោយឡែក និងរបស់ប្រទេសកម្ពុជានិយាយរួម។ នេះជាមនោសញ្ចេតនាល្អប្រសើរដែលបង្ហាញពីទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពរវាងបក្សទាំងពីរ និងប្រជាជាតិទាំងពីរ រួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។

ថ្លែងនៅក្នុងពិធីនេះ លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានមានប្រសាសន៍ថា ក្នុងបរិបទនៃជំងឺរាតត្បាត Covid-19 នៅតែបន្តបង្កផលប៉ះពាល់អវិជ្ជមានដល់ការអភិវឌ្ឍ និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្សនៅទូទាំងពិភពលោក ជាងពេលណាៗទាំងអស់ ប្រទេសទាំងឡាយត្រូវពួតដៃគ្នា ប្រកៀកស្មាជាមួយគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតដើម្បីនាំមកនូវជីវភាពរស់នៅធម្មតាឡើងវិញសម្រាប់ប្រជាជន រួមទាំងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា។ លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានអះអាងថា អំណោយទាំងនេះបានបង្ហាញពីភាពស្មោះត្រង់របស់បក្សកុម្មុយនិស្ត និងប្រជាជនវៀតណាម ដែលចែករំលែកការលំបាកជាមួយប្រជាជនកម្ពុជាដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមធំៗ ដែលបណ្តាលមកពីជំងឺរាតត្បាត៕

បកប្រែដោយ Huyen Trang