ថវិកា និងសម្ភារៈសរុបដែលបានរៃ៉អង្គាសពីអង្គភាពអាជីវកម្ម និងសប្បុរសជនវៀតណាមនិងកម្ពុជាមានចំនួន ២៧,០៥០ ដុល្លារ និងអង្ករចំនួន ២ តោន។

បើយោងតាមសេចក្តីជូនដំណឹងពីអាជ្ញាធរខេត្តកំពង់ឆ្នាំងបានអោយដឹងថា ប្រជាជនដើមកំណើតវៀតណាមប្រមាណ ៥០០ គ្រួសារ ស្មើនឹង ១,៤៧១ នាក់ដែល​កំពុងរស់នៅតាមផ្ទះផែបណ្តែតទឹកនិងទូកនៅលើបឹងទន្លេសាប (ក្រុងកំពង់ឆ្នាំង) នឹងត្រូវ​ផ្លាស់ទីលំនៅពីលើទឹកមកដីគោកវិញនៅខែតុលានេះ។ អ្នកផ្លាស់ទីលំនៅនេះត្រូវតែជួលដីលំនៅដ្ឋាន ដឹកឥវ៉ាន់ និងសង់ផ្ទះដោយខ្លួន​ឯង។

leftcenterrightdel
ប្រជាជនដើមកំណើតវៀតណាមកំពុងរស់នៅតាមផ្ទះផែបណ្តែតទឹក និងទូកនៅលើបឹងទន្លេសាប (ក្រុងកំពង់ឆ្នាំង) នឹងត្រូវ​ផ្លាស់ទីលំនៅពីលើទឹកមកដីគោកវិញនៅខែតុលានេះ (រូប​ថត៖ vnanet.vn)

ស្ថានទូតវៀតណាម និងសមាគមខ្មែរ - វៀតណាមប្រចាំនៅកម្ពុជា បានអំពាវនាវឱ្យមានការប្រមូលផ្តុំធន​ធាន​ពី​សហគមន៍​នៅកម្ពុជាដើម្បីជួយដល់ប្រជាជនដែលផ្លាស់ទីលំនៅឱ្យមានស្ថិរភាពក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ជាពិសេសក្នុងកំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់។ ការជួយគាំទ្រដល់ប្រជាជននឹងផ្តល់អាទិភាពលើការជួលរថយន្តដើម្បីដឹកជញ្ជូនគ្រឿងសង្ហារិម និងសម្ភារៈសាងសង់ផ្ទះនៅលើដីដែលបានជួលនៅក្នុងគម្រោងតាំងទីលំនៅថ្មី ហើយ​កែលម្អបរិស្ថានរស់នៅក្នុងតំបន់តាំងទីលំនៅថ្មី ជាពិសេសទឹកស្អាត បង្គន់ និងរកការងារធ្វើសម្រាប់ប្រជាជនដែលត្រូវផ្លាស់ទីលំនៅ៕

បកប្រែដោយ​ Duy Hoan