leftcenterrightdel
រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអាស៊ាន ចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ (រូបថត៖ vnanet.vn)

ក្នុងសុន្ទរកថារបស់ខ្លួន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន បានស្នើអាស៊ានឲ្យរួមគ្នាបង្កើតច្រករបៀងធ្វើដំណើរដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មប្រកបដោយសុវត្ថិភាព និងជាបណ្ដើរៗក្នុងអំឡុងពេលនៃជំងឺរាតត្បាត Covid-19។

leftcenterrightdel
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន (រូបថត៖ khmertimeskh.com)

លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា ក្នុងស្ថានភាពតានតឹងកំពុងកើនឡើងរវាងបណ្តាប្រទេសមហាអំណាច និងបញ្ហាប្រឈមចំពោះយន្តការពហុភាគីនិយមនោះ អាស៊ានត្រូវប្រកាន់ខ្ជាប់យ៉ាងរឹងមាំនូវស្មារតីឯកភាព និងមជ្ឈភាពអាស៊ានដើម្បីអនុវត្តនូវគោលការណ៍របស់អាស៊ាន។ លោកបានបន្ថែមទៀតថា មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) នឹងមាននាយកប្រតិបត្តិថ្មីនៅពាក់កណ្ដាលខែតុលា ឆ្នាំ២០២០។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមរបស់វៀតណាមស្ដីពីការបង្កើត “ក្រុមមិត្តភក្តិរបស់ ARMAC” (FOA) ដើម្បីកៀរគរការគាំទ្របន្ថែមទៀតដល់មជ្ឈមណ្ឌល៕

បកប្រែដោយ Huyen Trang