បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Long An បានជូនស្បៀងអាហារ សម្ភារៈបរិក្ខាពេទ្យ និងសាច់ប្រាក់សម្រាប់ប្រយុទ្ធប្រឆាំនឹងជំងឺ Covid-19 ដោយមានតម្លៃសរុប ២៨០ លានដុង។

leftcenterrightdel
មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Long An ជូន​អំណោយដល់អង្គភាពកម្ពុជា (រូបថត៖ quankhu7.vn)

តាងនាមកងកម្លាំងប្រដាប់អាវុធខេត្តស្វាយរៀង និងខេត្តព្រៃវែង លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងលោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបានថ្លែងអំណរគុណចំពោះមនោសញ្ចេតនា ការយកចិត្តទុកដាក់ និងជំនួយពីបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Long An។ ថ្នាក់ដឹកនាំទាំងពីររូបបានបញ្ជាក់ថា នេះគឺជាការលើកទឹកចិត្តដ៏ធំធេងចំពោះខេត្តស្វាយរៀង និងខេត្តព្រៃវែងក្នុងការប្រយុទ្ធប្រឆាំនឹងជំងឺ Covid-19 រួមចំណែកកសាង និងការពារព្រំដែនមួយ សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍ៕

បកប្រែដោយ Thuy Anh