នៅដើមខែមិថុនា ឆ្នាំ២០២០ គណៈប្រតិភូនៃក្រសួងការពារប្រទេសដែល​ដឹកនាំដោយលោក​ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសបានចុះត្រួតពិនិត្យការត្រៀមរៀបចំកម្មវិធីផ្លាស់ប្តូរមិត្តភាពព្រំដែនវៀតណាម - កម្ពុជា លើកដំបូង និងការរៀបចំបណ្តាសកម្មភាពរំឭកខួបលើកទី៤៣ នៃទិវាចងចាំពីដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីត្រៀមរៀបចំកម្មវិធីផ្លាស់ប្តូរមិត្តភាពនេះ បញ្ជាការដ្ឋានយោធភូមិភាគទី ៧ សហការយ៉ាងជិតស្និទ្ធជាមួយបណ្តាស្ថាប័ន និងអង្គភាពនានាបានត្រៀមរៀបចំយ៉ាងហ្មត់ចត់កម្មវិធីផ្លាស់ប្តូរមិត្តភាពនេះដែលគ្រោងនឹងធ្វើឡើងនៅចុងខែមិថុនា។ ក៏ប៉ុន្តែដោយសារស្ថានភាពស្មុគស្មាញនៃជំងឺ Covid-19 កម្មវិធីផ្លាស់ប្តូរមិត្តភាពនេះត្រូវបានពន្យាពេលតាមពេលវេលាសមស្រប។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh និងសមាជិកនៃគណៈប្រតិភូទាំងឡាយបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តភារកិច្ចផ្លាស់ប្តូរមិត្តភាពនេះនិយាយដោយឡែក ក៏ដូចជាកិច្ចការបរទេសការពារជាតិនិយាយរួមរបស់យោធភូមិភាគទី ៧ ។

leftcenterrightdel
តំណាងនៃកងពលធំអន្តរាគមន៍លេខ ២ នៃកងយោធពលខេមរភូមិន្ទ បានទទួលសំភារៈបរិក្ខារពេទ្យ​ដើម្បី​ប្រយុទ្ធប្រឆាំងនឹង Covid-19 ពី​យោធភូមិភាគ​ ៧ 

ការត្រៀមរៀបចំកម្មវិធីផ្លាស់ប្តូរមិត្តភាពព្រំដែនវៀតណាម - កម្ពុជា លើកដំបូង គឺជាបេសកកម្មយោធាសំខាន់មួយដែលបញ្ជាការដ្ឋានយោធភូមិភាគទី ៧ បាន​អនុវត្តនាពេលកន្លងមក ។ កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី ៧ ត្រូវបានបក្ស គណៈកម្មាធិការបក្សយោធាមជ្ឈិម និង​ក្រសួងការពារប្រទេសប្រគល់ភារកិច្ច​មួយ​គឺដើរតួនាទី​ជា​កម្មាំងស្នូលក្នុងការថែរក្សាចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងជួយគាំទ្រដល់បណ្តាអង្គភាពនៃកងយោធពលខេមរភូមិន្ទ រួមទាំងការទទួលគណៈប្រតិភូយោធា និងស៊ីវិល​ពីបណ្តាប្រទេសដទៃទៀតមកទស្សនា និងធ្វើការនៅក្នុងតំបន់ ដែលក្នុងនោះលេចធ្លោជាងគេគឺការផ្លាស់ប្តូរមិត្តភាព កិច្ចសហប្រតិបត្តិការ និងសកម្មភាពចងសម្ព័ន្ធមេត្រីភាព​ជាមួយបណ្តាមូលដ្ឋាន និងអង្គភាពនានានៃកងយោធពលខេមរភូមិន្ទ។ តាមរយៈសកម្មភាពទាំងនេះបានរួមចំណែកក្នុងការផ្សព្វផ្សាយឃោសនាអំពីប្រវត្តិសាស្ត្រនៃទំនាក់ទំនងសាមគ្គីភាពវាងប្រទេសទាំងពីរវៀតណាម និងកម្ពុជា។ ទន្ទឹមនឹងនេះបន្ត​ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងយោធភូមិភាគទី ៧ និងអង្គភាពនានានៃកងយោធពលខេមរភូមិន្ទ ដោយធានាសន្តិសុខសង្គម និងសណ្តាប់ធ្នាប់នៅតាមខែ្សបន្ទាត់ព្រំដែន ហើយ​បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់មូលដ្ឋាននានានៅក្នុងតំបន់យោធភូមិភាគឲ្យ​មានការ​អភិវឌ្ឍលើគ្រប់វិស័យ។

បើយោងតាមលោកឧត្តមសេនីយ៍ទោ Vo Minh Luong មេបញ្ជាការយោធភូមិភាគទី ៧ ឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានយោធភូមិភាគទី៧ បានផ្តល់យោបល់ជូនបក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសធ្វើបានល្អនូវ​កិច្ចសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការបរទេសការពារជាតិ។ ជាពិសេស មានភាពសកម្មក្នុងការរាយការ​ជូនថ្នាក់ដឹកនាំក្រសួងការពារប្រទេសអំពីការជួយគាំទ្រសម្ភារៈបរិក្ខារពេទ្យ និងថវិកាដើម្បីជួយដល់អង្គភាពនានានៃកងយោធពលខេមរភូមិន្ទក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 ។ យោធភូមិភាគទី ៧ បានអនុវត្តយ៉ាងម៉ឺងម៉ាត់តាមការដឹកនាំរបស់នាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងការពារប្រទេសក្នុងការជួយគាំទ្រដល់ប្រទេសកម្ពុជា ប្រទេសឡាវ និងអាណិកជនវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 ។ មកទល់បច្ចុប្បន្ននេះ ដោយប្រភពធនធានផ្ទាល់ខ្លួន និងមានការជួយ​គាំទ្រពីបណ្តាមូលដ្ឋាន និងអង្គភាពអាជីវកម្មនានា បញ្ជាការដ្ឋានយោធភូមិភាគទី៧ បណ្តាមូលដ្ឋាន និងអង្គភាពនានាចំណុះយោធភូមិភាគបានផ្តល់គ្រឿងសំភារៈបរិក្ខារពេទ្យជាច្រើនជូនអង្គភាពនានានៃកងយោធពលខេមរភូមិន្ទ និងអាណិក​ជៀត​ណាម​នៅប្រទេសកម្ពុជា និងនៅខេត្តចំប៉ាសាក់នៃប្រទេសឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត ដែលមានទឹកប្រាក់សរុបរាប់សិបពាន់​លាន​ដុង។

រហូតមកទល់បច្ចុប្បន្ននេះ បញ្ជាការដ្ឋានយោធភូមិភាគទី ៧ និងអង្គភាពចំណុះនានាបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ និង​ចង​សម្ព័ន្ធ​មេត្រីភាពជាមួយអង្គភាពជាច្រើននៃប្រទេសមិត្ត។ ដោយសារស្ថានភាពស្មុគស្មាញនៃការរាតត្បាត Covid-19 បញ្ជាការដ្ឋានយោធភូមិភាគទី៧មិនបានរៀបចំដំណើរទស្សនកិច្ចទៅកាន់ប្រទេសមិត្តទេ ដែលគ្រាន់តែផ្ញើសារជូនពរបុណ្យចូលឆ្នាំថ្មីជូនអង្គភាពនានានៃកងយោធពលខេមរភូមិន្ទប៉ុណ្ណោះទេ។ ទន្ទឹមនឹងនេះ បញ្ជាការដ្ឋានយោធាភូមិភាគទី៧ បណ្តាមូលដ្ឋាន និងអង្គភាពចំណុះនានានៅតែរក្សាបាននូវទំនាក់ទំនងល្អ និងការ​ផ្លាស់ប្តូរព័ត៌មានជាប្រចាំជាមួយបណ្តាអង្គភាពនៃកងយោធពលខេមរភូមិន្ទ។ នាពេលថ្មីៗនេះ បញ្ជាការដ្ឋានយោធា និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែននៃបណ្ឌាខេត្ត Long An,  Tay Ninh និង Binh Phuoc បានរៀបចំកម្មាវិធីផ្លាស់ប្តូមិត្តភាពព្រំដែនជាមួយបណ្តាកងកំលាំងយោធា កងកម្លាំងនគរបាល និងកងរាជអាវុធហត្ថនៃ​ខេត្តចំនួន ៥ របស់​ប្រទេសកម្ពុជាដែលជាប់ព្រំដែនជាមួយវៀតណាម។ ក្រៅពីនេះ បញ្ជាការដ្ឋានយោធភូមិភាគទី ៧ ក៏បានបញ្ជាឲ្យបណ្តាស្ថាប័ន មូលដ្ឋាន និងអង្គភាពនានាឱ្យរៀបចំការបណ្តុះបណ្តាលជំនាញយោធាដល់សិក្ខាកាមកម្ពុជា ហើយបញ្ជាឲ្យនាយកដ្ឋានភស្តុភារ និងមន្ទីរពេទ្យឲ្យចាត់បញ្ចូនក្រុមគ្រូពេទ្យចំនួន ៩ ក្រុមទៅកាន់ប្រទេសកម្ពុជាដើម្បីពិនិត្យសុខភាព ចែកថ្នាំ និងប្រគល់អំណោយជូនប្រជាជនក្រីក្រចំនួន ៣,៧៧០ នាក់…

ក្នុងជំនួបនាពេលថ្មីៗនេះជាមួយបញ្ជាការដ្ឋានយោធភូមិភាគទី ៧ ស្តីពីលទ្ធផលនៃការអនុវត្តភារកិច្ចសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការបរទេសការពារជាតិក្នុងឆមាសទី១ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានសង្កត់ធ្ងន់លើសារសំខាន់នៃកិច្ចការបរទេស ជាពិសេសកិច្ច​សហប្រតិ​បត្តិ​ការ​ជាមួយអង្គភាពនានានៃកងយោធពលខេមរភូមិន្ទ។  លោកបានស្នើឱ្យយោធភូមិភាគទី ៧ បន្តពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយអង្គភាពនានា នៃកងយោធពលខេមរភូមិន្ទ ដោយបង្កើតការជឿទុកចិត្តគ្នា និងជួយគ្នាទៅវិញទៅមក រួមចំណែកក្នុងការពង្រឹងវិស័យការពារជាតិសន្តិសុខ ហើយរក្សាសន្តិភាព ស្ថិរភាពនៅតំបន់ព្រំដែនភាគនិរតីនៃប្រទេសជាតិ៕

បកប្រែដោយ Duy Hoan