leftcenterrightdel
កងទ័ពការពារព្រំដែនខេត្ត Long An ប្រគល់សំភារៈបរិក្ខារពេទ្យជូនកងរាជអាវុធហត្ថខេត្តស្វាយរៀង (រូបថត៖ bienphong.com.vn)

ក្នុងស្ថានភាពដែលជំងឺរាតត្បាត Covid-19 កើតឡើងកាន់តែស្មុគស្មាញនោះ នៅតាមខ្សែព្រំដែនខេត្ត Long An និងខេត្តស្វាយរៀង អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនៃភាគីទាំងពីរកំពុងសម្របសម្រួល និងអនុវត្តរាល់វិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។ ជាការចែករំលែកជាមួយកងកម្លាំងមានសមត្ថកិច្ចនៃភាគីកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 កងទ័ពការពារព្រំដែនខេត្ត Long An បានប្រគល់ម៉ាស់ចំនួន ២៥០០ ម៉ាស់ និងទឹកអាល់កុលលាងដៃជូនកងរាជអាវុធហត្ថខេត្តស្វាយរៀងដែលកំពុងបំពេញភារកិច្ចនៅតាមខ្សែព្រំដែនដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ។

ដោយទទួលអំណោយដ៏មានអត្ថន័យទាំងនេះ លោកវរសេនីយ៍ទោ Chel Sok Kun នាយសេនាធិការ កងរាជអាវុធហត្ថខេត្តស្វាយរៀងបានថ្លែងអំណរគុណចំពោះមនោសញ្ចេតនាពិសេសដែលកងទ័ពការពារព្រំដែនខេត្ត Long An ផ្តល់ជូនចំពោះអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងប្រជាជនខេត្តស្វាយរៀងនាពេលកន្លងមក លោកវរសេនីយ៍ទោ Chel Sok Kun បានសង្កត់ធ្ងន់ថា កងរាជអាវុធហត្ថខេត្តស្វាយរៀងនឹងប្រើប្រាស់សំភារៈបរិក្ខារពេទ្យនេះឲ្យមានប្រសិទ្ធភាពបំផុត រួមចំណែកជាវិជ្ជមានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ។ ព្រមទាំងលោកសង្ឃឹមថា កងទ័ពការពារព្រំដែនខេត្ត Long An នឹងបន្តយកចិត្តទុកដាក់ជួយគាំទ្រ និងផ្លាស់ប្តូរព័ត៌មានអំពីស្ថានភាពនៃជំងឺរាតត្បាតនេះឱ្យបានទៀងទាត់ដើម្បីចាត់វិធានការដោះស្រាយឱ្យបានទាន់ពេលវេលា៕

បក​ប្រែដោយ Duy Hoan