leftcenterrightdel
ពិធីបើកបវេសនកាលថ្នាក់ នៅខេត្តតាកែវ

ថ្លែងក្នុងពិធីបើកបវេសនកាលថ្នាក់ ប្រេសិតវិសាមញ្ញនៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា លោក Lai Xuan Chien បានសង្កត់ធ្ងន់លើអត្ថន័យនៃការលើកកម្ពស់កម្រិតវប្បធម៌ និងចំណេះដឹងសម្រាប់សហគមន៍អាណិកជនវៀតណាមនៅកម្ពុជា ដែលជួយប្រជាជនធ្វើសមាហរណកម្មយ៉ាងងាយស្រួល និងរួមវិភាគទានជាវិជ្ជមានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅតំបន់មូលដ្ឋាន។ ក្រៅពីនោះ អាណិកជនវៀតណាមក៏គប្បីរៀនភាសារខ្មែរ ដើម្បីស្វែងយល់អំពីទំនៀមទម្លាប់ និងការកំណត់របស់ប្រទេសកម្ពុជា ជាពិសេសទាក់ទងនឹងការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ និងសញ្ជាតិខ្មែរ។

leftcenterrightdel
អាណិកជនវៀតណាមត្រូវបានបន្ថែមចំណេះដឹង

ក្នុងឱកាសនេះ លោក Lai Xuan Chien បានថ្លែងអំណរគុណចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់របស់ខេត្តតាកែវ ដែលបានយកចិត្តទុកដាក់ និងជួយឧបត្ថម្ភដល់ជីវភាពរស់នៅរបស់សហគមន៍អាណិកជនវៀតណាម។ លោកក៏បានស្នើឱ្យសមាគមខ្មែរ - វៀតណាម អំពាវនាវអាណិកជនវៀតណាមឲ្បញ្ជូនកូនៗ ទៅរៀននៅសាលារដ្ឋនៅកម្ពុជា ដើម្បីរៀនភាសា និងវប្បធម៌ខ្មែរផងដែរ៕

បកប្រែដោយ Huyen Trang