leftcenterrightdel
ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែន Phuoc Tan ជូនម៉ាស់មុខវេជ្ជសាស្រ្តពេទ្យដល់កម្លាំងការពារព្រំដែនច្រកទ្វារព្រំដែនបុសមន (រូបថត៖ bienphong.com.vn)

ក្នុងឱកាសនេះ លោកអនុប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនបុសមនបានថ្លែងអំណរគុណចំពោះជំនួយនេះរបស់ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែន Phuoc Tan។ ព្រមទាំង លោកបញ្ជាក់ថា ក្នុងស្ថានភាពជំងឺមានភាពស្មុគស្មាញ អង្គភាពនឹងសហការយ៉ាងសកម្មជាមួយប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែន Phuoc Tan ក្នុងការឃោសនាអំពីវិធានការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺឲ្យភ្ញៀវទេសចរ និងប្រជាជនឆ្លងព្រំដែន។ លោករំពឹងថា នៅពេលខាងមុខនេះ ភាគីទាំងពីរនឹងបន្តសហប្រតិបត្តិការ ផ្លាស់ប្ដូរព័ត៌មាន និងសហការក្នុងការដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវរាល់បញ្ហាដែលកើតឡើងនៅតាមតំបន់ព្រំដែន៕

បកប្រែដោយ Thuy Anh