ថ្ងៃទី ១៧ ខែមករា ឆ្នាំ ១៩៧៩ គឺជាថ្ងៃផ្លូវការដែលខេត្តព្រះសីហនុ (អតីតក្រុងកំពង់ សោម) ត្រូវបានរំដោះឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

leftcenterrightdel
លោក សាយ សំអាល់ មានប្រសាសន៍នៅក្នុងពិធី (រូបថត៖ vnanet.vn)

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ ជាអធិបតីនៃពិធីនេះ។ មានប្រសាសន៍នៅក្នុងពិធី លោក សាយ សំអាល់ បានថ្លែងអំណរគុណចំពោះជ័យជំនះ ៧ មករា ១៩៧៩ ដែលជួយឲ្យប្រជាជនកម្ពុជា រួចផុតពីរបបប្រល័យពូជសាសន៍ដ៏សាហាវឃោរឃៅ និងរស់រានមានជីវិតឡើងវិញ។លោកសង្ឃឹមថា យុវជនកម្ពុជានិយាយរួម និងយុវជននៃខេត្តព្រះសីហនុនិយាយដោយឡែក នឹងចងចាំប្រវត្តិសាស្ត្រជានិច្ច ហើយរួមគ្នាកសាង និងអភិវឌ្ឍប្រទេសជាតិ។

leftcenterrightdel
ប្រជាជនជាច្រើនកុះករចូលរួមក្នុងពិធី (រូបថត៖ vnanet.vn)

មានប្រសាសន៍នៅក្នុងពិធី លោក Sao Borey Vatanak អភិបាលស្រុកព្រៃនប់ បានថ្លែងអំណរគុណដល់កងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានជួយប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងរស់រានមានជីវិតឡើងវិញ។ ទន្ទឹមនឹងនោះ លោកបានអំពាវនាវដល់ប្រជាជនទាំងឡាយឲ្យកសាង និងអភិវឌ្ឍខេត្តព្រះសីហនុ ឲ្យ កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕

បកប្រែដោយ Huyen Trang