leftcenterrightdel
ក្រុមកម្មាភិបាល គ្រូពេទ្យ មកពីខ័ណ្ឌ ៨ (ទីក្រុងហូជីមិញ) ពិនិត្យ ព្យាបាល ថែទាំសុខភាពដល់ប្រជាជនខេត្តកំពង់ធំ

មានក្តីរំភើបចំពោះចិត្តសប្បុរសធម៌ និងអំពើល្អៗ របស់កម្មាភិបាល យុទ្ធជនខ័ណ្ឌ ៨ រួមទាំងក្រុមការងារនោះ លោកវរសេនីយ៍ទោ  Thonsi Sakada មេបញ្ជាការវរសេនាតូចលេខ ១  បានសម្តែងចំណាប់អារម្មណ៍ថា៖ យើងខ្ញុំជានិច្ចកាលចារឹកទុកនូវមនោសញ្ចេតនាដ៏ល្អប្រពៃនៃប្រទេសនិងប្រជាជនវៀតណាម ជាពិសេសគឺគុណបំណាច់នៃកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមចំពោះការរស់រានមានជីវិតឡើងវិញនៃប្រទេសកម្ពុជា ហើយក៏សូមអរគុណដល់ការជួយថែទាំសុខភាពដល់ជនក្រីក្រ និងយោធិននៅក្នុងអង្គភាពយើងខ្ញុំផងដែរ។ កងវរសេនាតូចទី១ និងប្រជាជនក្នុងតំបន់នឹងបន្តផ្សព្វផ្សាយអប់រំ និងរំលឹកដល់កូនចៅរបស់ខ្លួនឲ្យចងចាំជានិច្ចនូវមនោសញ្ចេតនារបស់កងទ័ពវៀតណាម រួមគ្នាការពារ និងពូនជ្រំមនោសញ្ចេតនានៃអ្នកជិតខាងដ៏ល្អនេះជារៀងរហូត។

នេះគឺជាកម្មវិធីមួយដែលបានសម្របសម្រួលដោយយោធាខ័ណ្ឌ ៨ និងគណៈកម្មាធិការរណសិរ្សមាតុភូមិខ័ណ្ឌ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងស្ថាប័នយោធាក្នុងតំបន់ទាំងពីរនេះ។ អនុវត្តគោលនយោបាយរបស់គណៈកម្មាធិការបក្សយោធភូមិភាគទី ៧ និងគណៈកម្មាធិការបក្សទីក្រុងហូជីមិញស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា ចាប់ពីខែមករា ឆ្នាំ២០១៨ យោធាខ័ណ្ឌ ៨ បានចងសម្ព័ន្ធមេត្រីភាពជាមួយកងវរសេនាតូចលេខ ១ (តំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ)។ ចាប់តាំងពីពេលនោះមក ក្រៅពីការផ្លាស់ប្តូរនូវរាល់សកម្មភាព និងបទពិសោធន៍ក្នុងការហ្វឹកហ្វឺន និងការងារនោះ កងកំលាំងប្រដាប់អាវុធខ័ណ្ឌ ៨ រៀបចំបានដំណើចេញទៅពិនិត្យសុខភាព ផ្តល់ថ្នាំ និងជូនអំណោយជា២លើកដល់ប្រជាជនក្រីក្រជិត ៤៥០ នាក់នៅខេត្តកំពង់ធំរួចហើយ។

ក្នុងដំណើរបំពេញការងារនេះក្រុមការងារបានអញ្ជើញមកអុជធូបនៅស្តូបមិត្តភាពវៀតណាម - កម្ពុជា  មកសួរសុខទុក្ខក្រុម K ៧២ (យោធាខេត្ត Binh Phuoc) ដែលកំពុងបំពេញបេសកកម្មដើម្បីស្វែងរកនិងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញការវៀតណាមដែលបានពលីជិវិតនៅកម្ពុជា។ លោកវរសេនីយ៍ទោ  Nguyen Thanh Chung មេបញ្ជាការបញ្ជាការដ្ឋានយោធាខ័ណ្ឌ ៨ បានមានប្រសាសន៍ថា៖ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការចងសម្ព័ន្ធមេត្រីភាព យោធាខ័ណ្ឌ ៨ បានផ្តល់យោបល់ជូនគណៈកម្មាធិការបក្សខ័ណ្ឌ និងគណៈកម្មាធិការប្រជាជនខ័ណ្ឌដើម្បីលើកកម្ពស់កម្លាំងសរុបនៃគ្រប់ស្ថាប័ននៅមូលដ្ឋានឲ្យបំពេញការងារបានល្អ ជួយមិត្តពង្រឹងបន្ទាយ ថែទាំសុខភាព ទ្រទ្រង់ប្រជាជន និងចុះសួរសុខទុក្ខ ជូនអំណោយដល់គ្នាទៅវិញទៅមកនៅរាល់ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ប្រជាជនទាំងពីរ។ សកម្មភាពជាក់ស្តែងនិងអត្ថន័យទាំងនេះរួមចំណែកដល់ការពង្រឹងទំនាក់ទំនងសាមគ្គីភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនិងប្រជាជន​វៀតណាម និងកម្ពុជា។

បកប្រែដោយ Minh Trung