ឯកឧត្ដម ម៉ែន វិបុល និងឯកឧត្តម ជា សុមេធី បានជូនពរឆ្នាំថ្មីដល់គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្ត Long An  ព្រមទាំងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្ត Long An សម្រេចបានក្នុងឆ្នាំ២០១៩។ ឯកឧត្តមទាំងពីរក៏រំពឹងដែរថា ទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរ ជាពិសេសរវាងបណ្តាខេត្តជាប់ព្រំដែននឹងកាន់តែរីកច្រើនខ្លាំងក្លាថែមទៀត។

leftcenterrightdel
លេខានៃគណៈកម្មាធិការបក្សខេត្ត  Long An លោក Pham Van Ranh ទទួលជួប ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង (រូប​ថត៖ vnanet.vn)

លោក Tran Van Can ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Long An បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្តទាំងពីរដែលបានអញ្ជើញមកទស្សនិច្ច និងជូនពរឆ្នាំថ្មីដល់គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្ត Long An។ ថ្នាក់ដឹកនាំខេត្ត Long An រំពឹងថានៅឆ្នាំ ២០២០ និងបណ្តាឆ្នាំខាងមុខនេះ ខេត្តទាំងបីរួមមានខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្ត Long An  នឹងបន្តសហប្រតិបត្តិការគ្នាឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ជាពិសេសក្នុងការជំរុញការអភិវឌ្ឍពាណិជ្ជកម្ម និងសេវាកម្មក្នុងតំបន់ព្រំដែន ព្រមទាំងពន្លឿនការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនដែលនៅសេសសល់ រួមចំណែកកសាង និងថែរក្សាព្រំដែនឲ្យមានសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍ៕

បកប្រែដោយ Duy Hoan