ថ្ងៃនេះ (ថ្ងៃទី ២៦ ខែកញ្ញា) គឺគម្រប់ ៣០ ឆ្នាំដែលកងទ័ពស្ម័គ្រចិត្តវៀតណាម និងកងទ័ពកម្ពុជាបានកម្ចាត់ការប៉ុនប៉ងដើម្បីស្តាររបបប្រល័យពូជសាសន៍ប៉ុលពត - អៀងសារីឡើងវិញ និងអនុវត្តបុព្វហេតុរស់ឡើងវិញនៃប្រទេសកម្ពុជា ហើយកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញយោធាវៀតណាមទាំងមូលបានវិលត្រឡប់ទៅស្រុកកំណើតវិញប្រកបដោយភាពរុងរឿង។

leftcenterrightdel
ប្រជាជនកម្ពុជាជំរាបលាកងទ័ពស្ម័គ្រវៀតណាមធ្វើមាតុភូមិនិវត្តន៍ទៅវិញទៅមក

 

ផ្តល់បទសម្ភាសន៍ជាមួយ VTC News អំពីសង្រ្គាមនេះ លោក Vu Mao អតីតនាយកខុទ្ទកាល័យរដ្ឋសភា ប្រធាន សមាគមមិត្តភាពវៀតណាម - កម្ពុជាបានមានប្រសាសន៍ថា “ពិភពលោកជំពាក់វៀតណាមពាក្យសុំទោសមួយ” ដោយសារតែកាលពីមុនមើលឃើញការបញ្ជូនកងទ័ពចូលមកប្រទេសកម្ពុជាគឺក្នុងបំណង “ឈ្លានពាន” ប្រទេសជិតខាង។ ដល់ពេលដែលយើងត្រូវរកវិធីនិយាយចេញ និងអះអាងបញ្ជាក់នូវភាពសុចរិតនៅក្នុងសង្គ្រាមយុត្តិធម៌នេះ។

អ្នកសារព័ត៌មាន៖ តើបរិបទប្រវត្តិសាស្រ្តដែលនាំឱ្យវៀតណាមបញ្ជូនកងទ័ពស្ម័គ្រចិត្តមកជួយកម្ពុជាឲ្យរួចផុតពីគ្រោះមហន្តរាយប្រល័យពូជសាសន៍ ប៉ុល ពត កាលពី ៤០ ឆ្នាំមុនយ៉ាងដូចម្តេច? 

លោក Vu Mao៖ នៅពេលនោះកម្លាំងនៃបក្ខពួក ប៉ុល ពត - អៀង សារី មានចំនួនយ៉ាងច្រើនរួមទាំងកងពលរាប់សិប។ ពួកគេបានគ្រោងវាយសម្រុកចូលប្រទេសវៀតណាមដោយប្តេជ្ញាកាន់កាប់ភាគខាងត្បូងនៃប្រទេសវៀតណាម។ ដោយមានការគាំទ្រផ្នែកយោធាយ៉ាងខ្លាំងពីប្រទេសចិន ប៉ុល ពត - អៀង សារី បានធ្វើសង្គ្រាមនៅតាមបណ្តោយព្រំដែន ភាគនិរតីទាំងស្រុងរបស់វៀតណាម។ ទន្ទឹមបរិបទដែលមានលទ្ធភាពនាំមកនូវសង្គ្រាមព្រំដែនភាគនិរតីរបស់វៀតណាម ពួក ប៉ុល ពត - អៀង សារី ក៏បានអនុវត្តការកាប់សម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់រាប់លាននាក់យ៉ាងឃោឃៅព្រៃផ្សៃផងដែរ។

អ្នកសារព័ត៌មាន៖ តើប្រជាជនកម្ពុជាមានប្រតិកម្ម យ៉ាងដូចម្តេចនៅពេលដែលវៀតណាមមកជួយពួកគេឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមនាពេលនោះ?

លោក Vu Mao៖ ទីមួយកងទ័ពរបស់យើងបានប្រឈមមុខ នឹងការលំបាកជាច្រើននៅពេលដែលត្រូវប្រយុទ្ធនៅក្នុងប្រទេសមួយដោយមិនស្គាល់អាកាសធាតុបរិស្ថាននៅទីនេះទេ។ ទី ២ កងទ័ពខ្មែរក្រហមប្រើរបៀបវាយដោយទ័ពឈ្មប ដែលបំពាក់ដោយអាវុធទំនើបៗជាច្រើនរបស់ចិនដូច្នេះវាបណ្តាលឱ្យកងទ័ពរបស់យើងខាតបង់យ៉ាងច្រើន។ ប៉ុន្តែគ្រោះថ្នាក់ជាងនេះទៅទៀតគឺខ្មែរក្រហមច្រើនតែប្រើគ្រាប់មីនតម្រង់ទិស អាវុធនេះដ៏គ្រោះថ្នាក់បំផុត។ រួមទាំងការលំបាកយ៉ាងខ្លាំងជាច្រើនទៀតដែលកងទ័ពយើងទាំងអស់ត្រូវតែជំនះពុះពារ។ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺប្រជាជនកម្ពុជានៅតំបន់រំដោះមានសេចក្តីរីករាយសប្បាយយ៉ាងខ្លាំង និងស្រឡាញ់ កងទ័ពស្ម័គ្រចិត្តវៀតណាមណាស់។ ពីព្រោះយើងបាន ជួយឲ្យប្រជាជនរួចផុតពីរបបប្រល័យពូជសាសន៍។

កងទ័ពរបស់យើងមានវិន័យតឹងរឹងណាស់មិនយកសូម្បីតែម្ជុលដើមរបស់ប្រជាជនទេ តែថែមទាំងបានផ្តល់ អាហារដល់ប្រជាជននិងជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពប្រចាំថ្ងៃទៀតផង។ ដូច្នេះប្រជាជនកម្ពុជាស្រឡាញ់ និងហៅកងទ័ពវៀតណាមថាជាកងទ័ពព្រះ ។

អ្នកសារព័ត៌មាន៖ ហេតុអ្វីបានជានៅឆ្នាំ ១៩៧៩ បន្ទាប់ពីផ្តួលរំលំពួកខ្មែរក្រហម និងដេញចេញពីទឹកដី កម្ពុជារួច វៀតណាមបានសម្រេចចិត្តឈរជើង នៅទីនេះតទៀត?

លោក Vu Mao៖ យើងបានរំដោះប្រទេសកម្ពុជាក៏ពិរមែន ប៉ុន្តែមិនទាន់កម្ចាត់បានទាំងអស់របស់ខ្មែរក្រហមទេ។ ពួកគេនៅតែលាក់ខ្លួននៅក្នុងព្រៃជ្រៅ។ កងទ័ពវៀតណាមទើបតែដេញកងទ័ពខ្មែរក្រហមចេញពីទឹកដីកម្ពុជា ហើយពួកគេបានប្រើទឹកដីប្រទេសថៃដើម្បី ប្រឆាំងវាយបកនឹងយើងវិញ។

ទន្ទឹមនឹងនេះប្រទេសចិន ថៃ ឬសឹង្ហបុរី បានប្រឆាំងយ៉ាងខ្លាំងនឹងសកម្មភាពយោធារបស់វៀតណាម។ ប្រទេសទាំងនេះចោទប្រកាន់វៀតណាមថា “លុកលុយឈ្លានពាន” កម្ពុជា។ កម្លាំងខ្មែរក្រហមក្រោយនោះក៏ទទួលបានជំនួយយ៉ាងច្រើនពីខាងក្រៅផងហើយបានបើកការវាយប្រហារប្រឆាំងនឹងកម្លាំងកងទ័ពវៀតណាមនៅកម្ពុជា។

អ្នកសារព័ត៌មាន៖ ហេតុអ្វីបានជាយើងមិនអាចដក កងទ័ពចេញពីកម្ពុជា?

លោក Vu Mao៖ ពីព្រោះបរិបទកម្ពុជានៅពេលនោះយើងមិនអាចដកកងទ័ពឲ្យត្រឡប់ទៅមាតុភូមិ វិញបានទេដោយសារតែ ទីមួយគឺ៖ កម្លាំងបដិវត្តន៍របស់ប្រទេសកម្ពុជានៅក្មេងខ្ចី នៅឡើយ។ លទ្ធភាពពួក ប៉ុល ពត ត្រឡប់មកកាន់កាប់ ប្រទេសកម្ពុជាឡើងវិញងាយកើតមានឡើងណាស់។ វៀតណាមត្រូវបន្តបណ្តុះបណ្តាលកម្មាភិបាលឲ្យកម្ពុជា។

ទីពីរកងទ័ពខ្មែរក្រហមឥឡូវនេះទទួលបានការគាំទ្រផ្នែកយោធាយ៉ាងច្រើនពីប្រទេសក្រៅ។ ពួកគេមានសព្វាវុធទំនើបៗ ហើយប្រមូលផ្តុំកម្លាំង ដ៏ខ្លាំងៗនៅតាមព្រំដែនថៃ កម្ពុជាត្រៀមវិលត្រឡប់ទៅ ដណ្តើមរដ្ឋអំណាចដែលទើបបង្កើតថ្មីៗ។

ម្យ៉ាងទៀតប្រទេសមិត្តបានស្នើឲ្យយើងមិនទាន់ដកកងទ័ពទៅវិញដើម្បីជួយពួកគេក្នុងការធានាសន្តិសុខ និងប្រយុទ្ធប្រឆាំងនឹងកម្លាំងបាក់ទ័ពនៃខ្មែរក្រហម ដូច្នេះកងទ័ពរបស់វៀតណាមត្រូវបានបញ្ជាឱ្យឈរជើងនៅកម្ពុជាជាបន្តទៀត។

អ្នកសារព័ត៌មាន៖ នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ១៩៨៩ កងទ័ពស្ម័គ្រចិត្តវៀតណាមបានធ្វើមាតុភូមិនិវត្តន៍ជាផ្លូវការ។ តើព្រឹត្តិការណ៍នេះមានអត្ថន័យយ៉ាងដូចម្តេច សម្រាប់ស្ថានភាពក្នុងប្រទេស និងក្នុងតំបន់?

លោក Vu Mao ព្រឹត្តិការណ៍នេះមានសារៈសំខាន់ណាស់។ បន្ទាប់ពីរយៈពេល ១០ ឆ្នាំ វៀតណាមបានបញ្ចប់ បេសកកម្មស្ម័គ្រចិត្តអន្តរជាតិដោយពង្រឹងរដ្ឋាភិបាលថ្មីរបស់ប្រទេសកម្ពុជា។

នេះត្រូវបានចាត់ទុកថាជាកិច្ចការដ៏លំបាកបំផុត។ ដោយសារតែយើងត្រូវជួយបណ្តុះបណ្តាលកម្មាភិបាលសម្រាប់ប្រទេសកម្ពុជាផង និងជួយការពាររក្សារដ្ឋាភិបាលថ្មីផង និងជួយមិត្តក្នុងការធានាសន្តិសុខ និងកម្ចាត់ កម្លាំងបាក់ទ័ពខ្មែរក្រហមផង។ តាមពិត រដ្ឋាភិបាលថ្មីរបស់កម្ពុជាមិនទាន់ចង់អោយយើងដកទ័ពទេ ប៉ុន្តែចំពោះមុខនឹងបរិបទផ្លាស់ប្តូរនៃ ពិភពលោកវៀតណាមសម្រេចចិត្តដកកងទ័ពឲ្យត្រឡប់ទៅប្រទេសវិញ។

ហើយម៉្យាងវិញទៀត ការដកកងទ័ពធ្វើឱ្យប្រជាជនកម្ពុជាកាន់តែម្ចាស់ការក្នុងការការពារាជ្យ ធានាសន្តិសុខ និងកសាងប្រទេសជាតិថែមទៀត។

អ្នកសារព័ត៌មាន៖  ឆ្នាំនេះយើងរំលឹកខួបលើកទី ៣០ នៃថ្ងៃកងទ័ពស្ម័គ្រចិត្តវៀតណាមសម្រេចបានការបំពេញបេសកកម្មអន្តរជាតិនៅកម្ពុជា (២៦ ខែកញ្ញា ឆ្នាំ១៩៨៩ - ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៩)។ ដូច្នេះតើ សមាគមមិត្តភាពវៀតណាម - កម្ពុជា រៀបចំសកម្មភាពអ្វីខ្លះដើម្បីផ្សព្វផ្សាយដល់ប្រជាជនវៀតណាមក៏ដូចជាពិភពលោកឱ្យយល់កាន់តែច្បាស់អំពីភាពយុត្តិធម៌នៃសង្គ្រាមនេះ?

លោក Vu Mao៖ កម្មវិធីរំលឹកនេះត្រូវបានរួមបញ្ចូល នៅក្នុងសកម្មភាពរួមនៃការរំលឹកខួបលើកទី ៤០ នៃសង្គ្រាមព្រំដែនភាគនិរតី និងក៏ជារយៈពេល ៣០ ឆ្នាំក្រោយថ្ងៃកងទ័ពស្ម័គ្រចិត្តបានសម្រេចការបំពេញបេសកកម្មអន្តរជាតិ និងជួយដល់កម្លាំងបដិវត្តកម្ពុជា បានរំដោះ រួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត - អៀងសារី។

អាចនិយាយបានថា មានពិធីខួបរំលឹកសំខាន់ៗ ជាច្រើននៅឆ្នាំនេះ នៅដើមឆ្នាំនេះយើងបានប្រារព្ធខួបលើកទី ៤០ “ជ័យជំនះនៃសង្គ្រាម ការពារព្រំដែនភាគនិរតីនៃប្រទេស និងរួមជាមួយកងទ័ព និងប្រជាជនកម្ពុជាដើម្បីវាយឈ្នះលើរបបប្រល័យពូជសាសន៍” (៧ មករា ១៩៧៩ / ៧ មករា ឆ្នាំ ២០១៩) ។

ក្រៅពីនេះ ខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ក៏មានសកម្មភាពជាច្រើនដើម្បីអបអរផងដែរ។ នៅទីក្រុងហូជីមិញ ខេត្ត Dong Nai និងបណ្តាខេត្តនានាដែលមានសមាគមមិត្តភាពវៀតណាម - កម្ពុជា សុទ្ធតែបានរៀបចំពិធីជួបជុំសំណេះសំណាល គ្នានៅថ្ងៃខួបដ៏សំខាន់នេះដែរ។

សមាគមមិត្តភាពវៀតណាម - កម្ពុជាមានបំណងចង់ អញ្ជើញអ្នកទាំងអស់គ្នាឲ្យចូលរួមជាមួយសមាគមដើម្បីរៀបចំបណ្តាពិធីជួបប្រាស្រ័យ និងផ្លាស់ប្តូរគ្នារវាងសមាជិកនៃសមាគមមិត្តភាព វៀតណាម - កម្ពុជា ក្នុងព្រឹត្តិការណ៍ដ៏សំខាន់ និងមានអត្ថន័យជ្រាលជ្រៅនេះ៕

បកប្រែដោយ Minh Trung