មានប្រសាសន៍នៅជំនួបសំណេះសំណាល លោក Vu Mao ប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជា បានឲ្យដឹងថា ក្នុងគោលបំណងចង់ជួយគាំទ្រដល់ប្រទេសកម្ពុជា ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស កម្មវិធី “បណ្តុះពន្លកមិត្តភាព” ដែលបើកដំណើរការដោយសមាគមមិត្តភាពវៀតណាម - កម្ពុជា ត្រូវបានវាយតម្លៃខ្ពស់ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

leftcenterrightdel
ប្រតិភូទាំងឡាយថតរូបជាអនុស្សាវរីយ៍ជាមួយនិស្សិតកម្ពុជា (រូបថត៖ thoidai.com.vn)

តាមរយៈកម្មវិធីនេះ ក្រុមគ្រួសារវៀតណាមដែលធ្វើជាអ្នកអាណាព្យាបាលរបស់និស្សិតកម្ពុជា បានបង្កលក្ខណៈងាយស្រួលសម្រាប់និស្សិតកម្ពុជាឲ្យសិក្សា និងសម្របសម្រួលជាមួយប្រជាជន និងវប្បធម៍វៀតណាម។ នេះជាសកម្មភាពដ៏សំខាន់មួយ រួមចំណែកពង្រឹង និងពង្រីទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជា។

កម្មវិធី "បណ្តុះពន្លកមិត្តភាព" បានលើកទឹកចិត្តទាំងស្មារតីទាំងសម្ភារៈដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេស វៀតណាម។ ក្រុមគ្រួសារដែលធ្វើជាអ្នកអាណាព្យាបាលទាំងអស់សុទ្ធតែចាត់ទុកនិស្សិតកម្ពុជាជាកូជាចៅរបស់ពួកគេ។

ក្នុងឱកាសនេះ ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមលោកស្រី Nguyen Phuong Nga បានសង្កត់ធ្ងន់ថា កម្មវិធិ “បណ្តុះពន្លកមិត្តភាព” មានការរីករាលដាលយ៉ាងខ្លាំង ព្រោះវាពិតជាបានមកពីដួងចិត្តរបស់ប្រជាជននៃប្រទេសទាំងពីរ។លោកស្រី Nguyen Phuong Nga ក៏បានឲ្យដឹងបន្ថែមទៀតថា សម្ព័ន្ធអង្គការមិត្តភាពវៀតណាម នឹងបន្តគាំទ្រដល់សមាគមមិត្តភាពវៀតណាម - កម្ពុជាទាំងផ្នែកគោលនយោបាយនិងសម្ភារៈឲ្យកម្មវិធីនេះកាន់តែប្រសើរឡើង។ លោកស្រីអះអាងថា កម្មវិធីនេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗរបស់សម្ព័ន្ធអង្គការមិត្តភាពវៀតណាមនាពេលខាងមុខនេះ៕

បកប្រែដោយ Thanh Cong