នៅថ្ងៃទី ១៩ ខែសីហា នៅរាជធានីភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា  និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាបានទទួលជួបលោក Nguyen Van Nen លេខាមជ្ឈិមបក្ស និងជាប្រធានខុទ្ទកាល័យមជ្ឈិមបក្សកុម្មុនិស្តវៀតណាម។

leftcenterrightdel
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទទួល​ជួបលោក Nguyen Van Nen (រូប​ថត៖ nhandan.com.vn)

ដោយអបអរសាទរចំពោះសមិទ្ធិផលដ៏ធំធេងដែលប្រទេសកម្ពុជាសម្រេចបាននាពេលកន្លងមក និងសម្តែងនូវការសប្បាយរីករាយចំពោះទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជាដែលកំពុងមានការរីកច្រើន កាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធិភាពលើគ្រប់វិស័យនោះ លោក Nguyen Van Nen បានបញ្ជាក់ថា ក្នុងកាលៈទេសៈណាក៏ដោយប្រទេសវៀតណាមក៏នឹងចូលរួមជាមួយប្រទេសកម្ពុជាថែរក្សា និងអភិវឌ្ឍទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ យូរអង្វែង និងចីរភាពរវាងប្រទេសទាំងពីរ ដើម្បីការអភិវឌ្ឍប្រកបដោយវិបុលភាពនៃប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងនៅលើពិភពលោក។

នៅក្នុងជំនួបទាំងអស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវក្តីរីករាយចំពោះភាពរីកចម្រើននៃទំនាក់ទំនងកម្ពុជា - វៀតណាមលើគ្រប់វិស័យ និងបានបញ្ជាក់ពីតួនាទីរបស់គណបក្សទាំងពីរ ក៏ដូចជាសារៈសំខាន់នៃទំនាក់ទំនងរវាងគណបក្សទាំងពីរ និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងបណ្តាខេត្តជាប់ព្រំដែន។ សម្តេចតេជោ ហ៊ុន សែន និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងអំណរគុណចំពោះការជួយគាំទ្រដ៏មានតម្លៃ ទាន់ពេលវេលា និងមានប្រសិទ្ធភាពដែលប្រទេសវៀតណាមបានផ្តល់ជូនប្រទេសកម្ពុជាក្នុងបុព្វហេតុរំដោះជាតិ និងសង្គ្រោះប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ក៏ដូចជាបុព្វហេតុនៃការកសាង និងការពារជាតិសព្វថ្ងៃនេះ។ 

leftcenterrightdel
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ទទួល​ជួបលោក Nguyen Van Nen (រូប​ថត៖ nhandan.com.vn)

សម្តេចតេជោ ហ៊ុន សែន និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានស្នើឱ្យខុទ្ទកាល័យនៃគណៈកម្មាធិការកណ្តាលគណបក្សទាំងពីរសហការយ៉ាងជិតស្និទ្ធ ពង្រឹងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរព័ត៌មាន ចែករំលែកបទពិសោធន៍ស្តីពីការកសាងបក្ស ព្រមទាំងបញ្ជាក់ថា កម្ពុជានឹងធ្វើអស់ពីសមត្ថភាពរបស់ខ្លួនដើម្បីរួមជាមួយវៀតណាមថែរក្សា និងពូនជ្រំទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ យូរអង្វែង និងចីរភាព កម្ពុជា-វៀតណាម ឲ្យកាន់តែរីកចម្រើនថែមទៀត នាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

leftcenterrightdel
ទិដ្ឋភាព​នៃ​កិច្ច​ពិភាក្សា​ការ​ងារ (រូប​ថត៖ nhandan.com.vn)

*នាថ្ងៃដដែល គណៈប្រតិភូជាន់ខ្ពស់នៃខុទ្ទកាល័យមជ្ឈិមបក្សកុម្មុនិស្តវៀតណាមដឹកនាំដោយលោក Nguyen Van Nen លេខាមជ្ឈិមបក្ស និងជាប្រធានខុទ្ទកាល័យមជ្ឈិមបក្សកុម្មុនិស្តវៀតណាមបាន​ជួប​ពិភាក្សា​ការ​ងារ​ជាមួយគណៈប្រតិភូជាន់ខ្ពស់នៃខុទ្ទកាល័យគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាដឹក​នាំ​ដោយលោក ម៉ម សារិន ប្រធានខុទ្ទកាល័យគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា៕

បកប្រែដោយ Duy Hoan