លោកតន្ត្រីករ Do Hong Quan ប្រធានសមាគមតន្ត្រីករវៀតណាម និងជាប្រធានគណៈប្រតិភូបានឲ្យដឹងថា វៀតណាម និងកម្ពុជាគឺជាប្រទេសជិតខាងដែលធ្លាប់ជួយគ្នាទៅវិញទៅមកក្នុងសម័យសង្រ្គាម ដែលនាំមកនូវសន្តិភាព និងសេរីភាពសម្រាប់ប្រជាជននៃប្រទេសនីមួយៗ។ នៅពេលកន្លងមក សិល្បករបាននិពន្ធវណ្ណកម្មជាច្រើនដើម្បីលើកសរសើរចំ​ណង​មិត្តភាពវៀតណាម - កម្ពុជា។

leftcenterrightdel
គណៈប្រតិភូថតរូបនៅស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា (រូបថត៖ nhandan.com.vn)

លោកបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនៅកម្ពុជាក្រោមប្រធានបទ “បទចម្រៀងមិត្តភាពវៀតណាម - កម្ពុជា” លើកនេះ គឺជាឱកាសសម្រាប់សិល្បករវៀតណាមស្វែងរកកម្លាំងចលករបន្តនិពន្ធបទចម្រៀង កំណាព្យ និងវណ្ណកម្មថ្មី រួមចំណែកឃោសនាពីចំណងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ និងជួយឲ្យជំនាន់ក្រោយយល់ដឹងថែមទៀតអំពីទំនាក់ទំនងល្អប្រសើររបស់ប្រទេសទាំងពីរ។

leftcenterrightdel
លោក Vu Quang Minh ថ្លែងក្នុងជំនួប (រូបថត៖ nhandan.com.vn)

លោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះគឺជាឱកាសល្អសម្រាប់សិល្បករស្វែងរកអារម្មណ៍ថ្មីក្នុងការតែងនិពន្ធ។ ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូតក៏បានបង្ហាញអំពីស្ថានភាព និងសមិទ្ធិផលដ៏ធំធេងរបស់កម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា៕

បកប្រែដោយ Thuy Anh