នៅក្នុងជំនួបនេះ ភាគីទាំងពីរបានរំលឹកឡើងវិញនូវជោគជ័យដ៏ធំធេងនៃកិច្ចប្រជុំកំពូល​នៃគណបក្សទាំងពីរ កិច្ចប្រជុំរវាងប្រមុខគណបក្សទាំងបី វៀតណាម-កម្ពុជា-ឡាវ ព្រមទាំងជំនួបរវាងនាយករដ្ឋមន្ត្រីទាំងបី ដើម្បីអនុវត្តសេចក្តីសន្និដ្ឋាននៃកិច្ចប្រជុំកំពូល​ដែលទើបតែបានបញ្ចប់កាលពីសប្តាហ៍មុន។

ឧបនាយករដ្ឋមន្ត្រីទាំងពីរបានអះអាងថា ក្នុងឋានៈជាសហប្រធាននៃគណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា ក្រសួងការបរទេសនៃប្រទេសទាំងពីរនឹងធ្វើសកម្មភាពជាក់ស្តែងលើខ្លឹមសារនៃកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ជំរុញក្រសួងស្ថាប័ននានាអនុវត្តប្រកបដោយប្រសិទ្ធភាព រួមចំណែកពង្រឹងទំនុកចិត្ត សាមគ្គីភាព និងការភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ជួបពិភាក្សាការងារជាមួយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា

លោក ប្រាក់ សុខុន បានសម្តែងនូវកិត្តិយសដែលបានចូលរួម និងថ្លែងសុន្ទរកថាក្នុងវេទិកាអនាគតអាស៊ានលើកទី២ ក្រោមប្រធានបទ "ការកសាងអាស៊ានរួបរួម បរិយាប័ន្ន និងខ្លួនទីពឹងខ្លួន នៅក្នុងពិភពលោកដែលមានការប្រែប្រួល" រួមចំណែកដល់ការកសាងអាស៊ានដ៏រឹងមាំ វិបុលភាព ដើម្បីប្រជាជនក្នុងបរិបទបច្ចុប្បន្ន។

រីករាយចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរនាពេលកន្លងមក លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា កម្ពុជាជានិច្ចកាលយកចិត្តទុកដាក់រក្សាទំនាក់ទំនងភាពជាអ្នកជិតខាងល្អជាមួយវៀតណាម ដោយអះអាងថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជានឹងសហការយ៉ាងសកម្មជាមួយក្រសួងការបរទេសវៀតណាម ដើម្បីអនុវត្តការងារដែលដាក់ចេញ។ លោកឧបនាយករដ្ឋមន្ត្រីកម្ពុជាក៏បានថ្លែងអំណរគុណចំពោះប្រទេសវៀតណាមដែលបានជួយដល់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសហគមន៍ហ្វ្រង់កូហ្វូនី លើកទី ២០ នៅឆ្នាំ ២០២៦។

ភាគីទាំងពីរបានឯកភាពរៀបចំកិច្ចប្រជុំលើកទី២១ នៃគណៈកម្មាធិការចម្រុះនៃប្រទេសទាំងពីរ និងសន្និសីទលើកទី១៣ ស្តីពីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ខេត្តជាប់ព្រំដែនវៀតណាម-កម្ពុជា; ឆាប់បង្កើតយន្តការផ្លាស់ប្តូរ និងពិគ្រោះយោបល់រវាងនាយកដ្ឋានគោលនយោបាយការបរទេស នៃក្រសួងការបរទេសវៀតណាម និងនាយកដ្ឋានគោលនយោបាយ និងផែនការយុទ្ធសាស្រ្តនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដើម្បីចែករំលែកការវាយតម្លៃ យោបល់ និងសម្របសម្រួលដើម្បីកសាងជំហរលើបញ្ហាតំបន់ និងអន្តរជាតិ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

ភាគីទាំងពីរបានឯកភាពគ្នាយ៉ាងមុតមាំថា បណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គត្រូវរួបរួម និងស្វែងរកដំណោះស្រាយយ៉ាងសកម្ម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការមិនត្រឹមតែរវាងប្រទេសមេគង្គប៉ុណ្ណោះទេ ប៉ុន្តែជាមួយនឹងប្រទេសដៃគូអភិវឌ្ឍន៍ផ្សេងទៀត ទាញយកផលប្រយោជន៍ពីកាលានុវត្តភាពនៃការអភិវឌ្ឍន៍ ជាពិសេសលើវិស័យបច្ចេកវិទ្យាថ្មី ថាមពលស្អាត កសិកម្មឆ្លាតវៃ ការថែរក្សាបរិស្ថាន សន្តិសុខទឹក ...

ដោយវាយតម្លៃខ្ពស់ចំពោះតួនាទីកាន់តែសំខាន់របស់អាស៊ាន ភាគីទាំងពីរបានអះអាងថា អាស៊ានគឺជាការគាំទ្រសម្រាប់ប្រទេសទាំងពីរក្នុងការធានាសន្តិសុខ និងគោលដៅអភិវឌ្ឍន៍។ តាមនោះ ភាគីទាំងពីរបន្តខិតខំរួមចំណែកដល់ជោគជ័យរបស់អាស៊ាន ធានាបាននូវសាមគ្គីភាព ភាពជឿជាក់លើខ្លួនឯង និងតួនាទីស្នូលរបស់អាស៊ាន៕

បកប្រែដោយ Duy Hoan