វៀតណាម និងកម្ពុជាចង់ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងក្នុងតំបន់
កប.អនឡាញ - នាថ្ងៃទី ១៩ ខែកុម្ភៈ នៅវិមានសន្តិភាព រាជធានីភ្នំពេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលជួបលោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាម ដែលអញ្ជើញចូលជួបសម្តែងការគួរសម។
    |
 |
លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu (ឆ្វេង) ចូលជួបសម្តែងការគួរសមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា |
ក្នុងពិធីទទួលនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរលោកឯកអគ្គរដ្ឋទូត Nguyen Minh Vu ដែលបានទទួលភារកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ហើយបានបង្ហាញទំនុកចិត្តថា បេសកកម្មរបស់លោកឯកអគ្គរដ្ឋទូតនៅកម្ពុជានឹងទទួលបានជោគជ័យ រួមចំណែកក្នុងការលើកកម្ពស់បន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានសម្តែងនូវកិត្តិយសដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយបានពាំនាំនូវការសួរសុខទុក្ខ និងអបអរសាទររបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា
ដោយចែករំលែកការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍របស់កម្ពុជាលើគ្រប់វិស័យ លោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថា សមិទ្ធផលដ៏អស្ចារ្យដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាសម្រេចបាននាពេលថ្មីៗនេះ គឺជាលទ្ធផលនៃការអនុវត្តឱ្យបានពេញលេញនូវគោលនយោបាយ និងគោលការណ៍ណែនាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រធានគណបក្ស សម្តេចតេជោ ហ៊ុន សែន និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានចែករំលែក និងលើកឡើងទិសដៅសំខាន់ៗជាច្រើន ដើម្បីពង្រឹងថែមទៀតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យនយោបាយ ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ និងបណ្តុះបណ្តាល ការអភិវឌ្ឍន៍ធនធានមនុស្ស និងការផ្លាស់ប្តូរប្រជាជន និងកិច្ចសហប្រតិបត្តិការនៅតាមបណ្តាខេត្តជាប់ព្រំដែន។ បង្កើនទំនុកចិត្តនយោបាយ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងកម្រិតខ្ពស់។ ជំរុញសកម្មភាពវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ តភ្ជាប់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ ខិតខំបង្កើនទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឡើងដល់ ២០ ពាន់លានដុល្លារអាមេរិក នាំមកនូវផលប្រយោជន៍ជូនប្រជាជនទាំងពីរ។
លោកឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែបង្កើតលក្ខខណ្ឌសម្រាប់សហគមន៍វៀតណាមក្នុងប្រទេសកម្ពុជាបានរស់នៅប្រកបដោយស្ថិរភាព។ ហើយសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តបង្កើតលក្ខខណ្ឌសម្រាប់សហគមន៍វៀតណាមមានជីវភាពរស់នៅប្រកបដោយស្ថិរភាព និងរួមចំណែកជាក់ស្តែងក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
    |
 |
ទិដ្ឋភាពនៃជំនួបនៅវិមានសន្តិភាព រាជធានីភ្នំពេញ (រូបថត AKP) |
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្វាគមន៍ និងឯកភាពចំពោះសំណើរបស់លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu ហើយអះអាងថា រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ជានិច្ច និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចទាំងឡាយ រួមទាំងធុរកិច្ចវៀតណាម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគនៅកម្ពុជា ដោយឈរលើមូលដ្ឋានច្បាប់កម្ពុជា ហើយស្នើឲ្យ ភាគីទាំងពីរបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពាណិជ្ជកម្មទំនិញ រួមទាំងផលិតផលកសិកម្ម សំដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២០ ពាន់លានដុល្លាអាមេរិកនាពេលឆាប់ៗ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើឱ្យជំរុញការតភ្ជាប់ចរាចរណ៍ផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹកឱ្យបានឆាប់រហ័ស រវាងប្រទេសទាំងពីរ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍ និងស្រាវជ្រាវដើម្បីបើកជើងហោះហើរត្រង់តភ្ជាប់ទីក្រុងហាឡុង និងក្រុងសៀមរាបឱ្យបានឆាប់។ ការដាក់ពង្រាយការតភ្ជាប់ទេសចរណ៍រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម និងប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម; ជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងខេត្តជាប់មាត់សមុទ្រកម្ពុជា ថៃ និងវៀតណាម ពិចារណាបើកច្រកព្រំដែនបន្ថែមទៀត រួមទាំងច្រកព្រំដែនសមុទ្រផងដែរ។
បកប្រែដោយ Duy Hoan