កងទ័ពវៀតណាម និងកម្ពុជា ដាក់ឲ្យដំណើរការបណ្តាញទូរសព្ទទាន់ហេតុការណ៍
កប.អនឡាញ - នាព្រឹកថ្ងៃទី ១៥ ខែសីហា ពិធីដាក់ឲ្យដំណើរការបណ្តាញទូរសព្ទទាន់ហេតុការណ៍រវាងអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម និងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទបានប្រព្រឹត្តទៅ។
លោកឧត្តមសេនីយ៍ឯក Huynh Chien Thang សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីនៅឯចំណុចនៃអគ្គសេនាធិការដ្ឋាន កងទ័ពប្រជាជនវៀតណាម។ លោកនាយឧត្តមសេនីយ៍ វង្ស វាសនា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ អញ្ជើញជាអធិបតីក្នុងពិធីនៅឯចំណុចនៃអគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ។
    |
 |
លោកឧត្តមសេនីយ៍ឯក Huynh Chien Thang ចុះហត្ថលេខាលើកំណត់ហេតុនៃពិធីដាក់ឲ្យដំណើរការបណ្តាញទូរសព្ទទាន់ហេតុការណ៍រវាងកងទ័ពវៀតណាម និងកម្ពុជា |
ថ្លែងមតិក្នុងពិធីនេះ លោកឧត្តមសេនីយ៍ឯក Huynh Chien Thang បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិ បានកាន់តែអភិវឌ្ឍយ៉ាងទូលំទូលាយ និងមានប្រសិទ្ធភាព ដោយបញ្ជាក់ពីតួនាទីជាសសរស្តម្ភដ៏សំខាន់មួយនៃទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជា។ ប្រឈមមុខនឹងតម្រូវការនៃភារកិច្ចក្នុងសម័យកាលថ្មី ភាគីទាំងពីរបានឯកភាពថា គម្រោងនេះមានអត្ថន័យដ៏សំខាន់ ចូលរួមចំណែកជម្រុញឲ្យស៊ីជម្រៅនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរនិយាយរួម និងកងទ័ពទាំងពីរនិយាយដោយឡែក។ លោកឧត្តមសេនីយ៍ឯក Huynh Chien Thang បានស្នើឲ្យស្ថាប័នមានសមត្ថកិច្ចនៃក្រសួងការពារប្រទេស អគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម និងក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បន្តណែនាំ និងគាំទ្រដល់អង្គភាពពាក់ព័ន្ធនៃភាគីទាំងពីរ រក្សាល្អនូវបណ្តាញទូរសព្ទទាន់ហេតុការណ៍រវាងកងទ័ពនៃប្រទេសទាំងពីរ ហើយស្នើឲ្យស្ថាប័នពាក់ព័ន្ធនៃភាគីទាំងពីរសហការត្រួតពិនិត្យ ដោះស្រាយបញ្ហាដែលកើតឡើងដោយទាន់ពេលវេលា និងត្រៀមខ្លួនជាស្រេចបម្រើឲ្យថ្នាក់ដឹកនាំអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម និងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ក្នុងការផ្លាស់ប្តូរ និងធ្វើការ។
ចំណែកឯលោកនាយឧត្តមសេនីយ៍ វង្ស វាសនា បានសង្កត់ធ្ងន់លើទំនាក់ទំនងជាអ្នកជិតខាង និងមិត្តភាពដ៏ល្អរវាងកម្ពុជា និងវៀតណាម។ លោកនាយឧត្តមសេនីយ៍ វង្ស វាសនា បានបញ្ជាក់ពីសារៈសំខាន់នៃការដាក់ឲ្យដំណើរការបណ្តាញទូរសព្ទទាន់ហេតុការណ៍នេះ ចូលរួមចំណែកជម្រុញទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធថែមទៀត៕
បកប្រែដោយ Thuy Anh