វៀតណាម-កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវយុទ្ធសាស្ត្រយោធា និងការពារជាតិ
កប.អនឡាញ - នារសៀលថ្ងៃទី១៣ ខែសីហា នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ឯក Huynh Chien Thang អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម បានទទួលជួបគណៈប្រតិភូមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក គឹម វណ្ណា នាយកមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។