សរសេរក្នុងសៀវភៅកាន់ទុក្ខ​ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចាត់ទុកលោកអគ្គលេខាបក្ស Nguyen Phu Trong ជាមេដឹកនាំដ៏សំខាន់មួយរូបដែលបានលះបង់ពេញមួយជីវិតក្នុងបុព្វហេតុសុខុមាលភាព និងវិបុលភាពរបស់ប្រជាជនវៀតណាម ក៏ដូចជាការពង្រឹងទំនាក់ទំនងប្រកបដោយភាតរភាពដ៏ជ្រាលជ្រៅរវាងកម្ពុជា និងវៀតណាម។ សម្តេចធិបតី បួងសួងសូមឱ្យវិញ្ញាណក្ខន្ធរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀតឃ្លាតឡើយ។

leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong នៅស្ថានទូតវៀតណាមប្រចាំរាជធានីភ្នំពេញ (រូបថត៖ STBM)

នាថ្ងៃដដែល លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម ដែលបានទទួលមរណភាពកាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៤ នៅស្ថានទូតវៀតណាមប្រចាំកម្ពុជា​។  សរសេរក្នុងសៀវភៅកាន់ទុក្ខ លោក ឃួង ស្រេង បានអះអាងថា លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាអ្នកដឹកនាំដ៏ឆ្នើម មានចក្ខុវិស័យវែងឆ្ងាយ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងនិងពង្រីកការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងទំនើបកម្មនៃក្បាលម៉ាស៊ីននយោបាយ។

leftcenterrightdel
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធលោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម (រូបថត៖ STBM)

លោកគឺជាឥស្សជនដ៏ខ្ពង់ខ្ពស់ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនិស្តវៀតណាម ជាពិសេសទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរដោយផ្អែកលើការជឿទុកចិត្តគ្នាទៅវិញទៅមក ផ្តោតលើលទ្ធផលជាក់ស្តែង និងប្រកាន់យកប្រជាជនជាមជ្ឈភាព៕

បកប្រែដោយ Pham Diep