នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកប្រធានរដ្ឋ To Lam ទៅកាន់ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងឱ្យកាន់តំណែងថ្មី។ ការដែលលោកប្រធានរដ្ឋ To Lam ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅកម្ពុជាគឺមានអត្ថន័យយ៉ាងសំខាន់ដែលជាសញ្ញាសម្គាល់ដើម្បីពង្រឹង ពូនជ្រំថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជាឲ្យកាន់តែស៊ីជម្រៅ តាមពាក្យស្លោក “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង”។

leftcenterrightdel
 
leftcenterrightdel
ពិធីជូនដំណើរលោកប្រធានរដ្ឋ  To Lam នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (រូបថត៖ vnanet.vn)

ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានរដ្ឋ To Lam បានអញ្ជើញចូលក្រាបបង្គំគាល់ និងព្រះរាជសវនាការដាច់ដោយឡែកជាមួយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា, ជួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា,  ជួបសវនាការជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា។

ព្រះមហាក្សត្រ នរោត្តម សីហមុនី បានវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជាក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅឯបរទេសលើកដំបូងរបស់ប្រធានាធិបតី To Lam ក្នុងមុខតំណែងថ្មី  ព្រះមហាក្សត្រ នរោត្តម សីហមុនី មានបន្ទូលថា នេះបង្ហាញពីការយកចិត្ដទុកដាក់យ៉ាងខ្លាំងរបស់បក្ស និងរដ្ឋវៀតណាម ក៏ដូចជាលោកប្រធានរដ្ឋផ្ទាល់ចំពោះទំនាក់ទំនងជិតស្និទ្ធ និងជឿទុកចិត្តរវាងវៀតណាម និងកម្ពុជា។

នៅក្នុងជំនួបពិភាក្សា និងសវនាការ ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍយ៉ាងទូលំទូលាយ ស្អិតរមួត និងមានប្រសិទ្ធភាពជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការវៀតណាម-កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ភាគីទាំងពីរបានសម្តែងការគោរពចំពោះជំនួយ សាមគ្គីភាព ចំណងនិងការលះបង់សម្រាប់គ្នាទៅវិញទៅមកក្នុងការតស៊ូរំដោះជាតិកាលពីមុន ក៏ដូចជាការកសាងនិងអភិវឌ្ឍន៍ប្រទេសនាពេលបច្ចុប្បន្ន ហើយបញ្ជាក់ថានេះជាការពិតមិនអាចប្រកែកបានឡើយ។  សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា ចងចាំជានិច្ចនូវជំនួយនិងការលះបង់របស់វៀតណាមក្នុងការជួយកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងជួយកម្ពុជារស់ឡើងវិញ។

ភាគីទាំងពីរបានសង្កត់ធ្ងន់លើអត្ថន័យនៃតម្លៃប្រវត្តិសាស្ត្រនៃទំនាក់ទំនងវៀតណាម-កម្ពុជា និងឯកភាពគ្នាក្នុងការជំរុញការផ្លាស់ថ្មី និងធ្វើពិពិធកម្មទម្រង់នៃការឃោសនាអប់រំដើម្បីប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយឲ្យយល់ត្រឹមត្រូវនូវទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជនទាំងពីរ៕

បកប្រែដោយ Pham Diep