ក្នុងជំនួបនេះ លោក Vo Van Minh បានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត Binh Duong។ លោកបានឲ្យដឹងថា នាពេលកន្លងមកនេះ ខេត្ត Binh Duong តែងតែយកចិត្តទុកដាក់ដល់ការជំរុញទំនាក់ទំនងសហប្រតិបត្តិការល្អជាមួយមូលដ្ឋានរបស់កម្ពុជា ចូលរួមចំណែកពូនជ្រំ និងអភិវឌ្ឍទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម-កម្ពុជា។

leftcenterrightdel
លោក Vo Van Minh (ស្តាំ) ជួបធ្វើការជាមួយលោក ហួត ហាក់ (រូបថត៖ baobinhduong.vn)

លោក ហួត ហាក់ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត Binh Duong ដែលបានចំណោយពេលវេលាទទួលស្វាគមន៍គណៈប្រតិភូ។ លោកក៏បានជម្រាបជូនអំពីលទ្ធផលនៃដំណើរទស្សនកិច្ចការងារនៅវៀតណាម ហើយថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ ការជួយគាំទ្រដ៏មានតម្លៃរបស់វៀតណាមចំពោះកម្ពុជា។ លោក ហួត ហាក់ បានស្នើឲ្យស្ថាប័នអធិការកិច្ចខេត្ត Binh Duong ចងសម្ព័ន្ធមេត្រីភាពជាមួយភ្នាក់ងារអធិការកិច្ចនៃខេត្តក្រុងរបស់កម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជា។

លោក Vo Van Minh បានវាយតម្លៃចំពោះសំណើរបស់លោករដ្ឋមន្ត្រីអធិការកិច្ចកម្ពុជា ស្តីពីការចងសម្ព័ន្ធមេត្រីភាពរវាងស្ថាប័នអធិការកិច្ចខេត្ត Binh Duong និងភ្នាក់ងារអធិការកិច្ចមូលដ្ឋានកម្ពុជា ហើយចាត់ទុកថា ការចងសម្ព័ន្ធមេត្រីភាពនេះនឹងជួយដល់ស្ថាប័នអធិការកិច្ចនៃប្រទេសទាំងពីរមានឱកាសចែករំលែកបទពិសោធន៍អំពីការងារអធិការកិច្ច ចូលរួមចំណែកពង្រឹងទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងផ្នែកអធិការកិច្ចនៃប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh