បច្ចុប្បន្ន វៀតណាមជាដៃគូពាណិជ្ជកម្មធំទីពីររបស់កម្ពុជាក្នុងទីផ្សារអន្តរជាតិបន្ទាប់ពីប្រទេសចិន។ ក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤ ទំហំនៃការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាមសម្រេចបាន ១.៣៩ ពាន់លានដុល្លារអាមេរិក កើនឡើង ៥៣% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ ទំនិញវៀតណាមបាននាំចូលមកកម្ពុជាសម្រេចបាន 0.៩៣៣ ពាន់លានដុល្លារ ធ្លាក់ចុះ ២.៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។

leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលា

ទាក់ទិននឹងការវិនិយោគ វៀតណាមបច្ចុប្បន្នមានគម្រោងវិនិយោគដែលមានសុពលភាពនៅកម្ពុជាចំនួន ២០៦ ដែលមានដើមទុនចុះបញ្ជីសរុបប្រមាណ ២.៩៥ ពាន់លានដុល្លារអាមេរិក ដោយរក្សាបានតំណែងនាំមុខគេក្នុងអាស៊ាន និងក្នុងក្រុមប្រទេសវិនិយោគផ្ទាល់ចំនួន ៥ ធំជាងគេនៅកម្ពុជា។ សកម្មភាពវិនិយោគរបស់វៀតណាមនៅកម្ពុជា ភាគច្រើនផ្តោតលើវិស័យកសិកម្ម ហិរញ្ញវត្ថុ ធនាគារ ធានារ៉ាប់រង ទូរគមនាគមន៍... កម្ពុជាមានគម្រោងវិនិយោគចំនួន ៣១ នៅប្រទេសវៀតណាម ដែលមានទុនចុះបញ្ជីសរុបចំនួន ៧៣ លានដុល្លារអាមេរិក ជាប់ចំណាត់ថ្នាក់ទី ៥១ ក្នុងចំណោមប្រទេស និងដែនដីដែលវិនិយោគនៅវៀតណាម។

នៅក្នុងសិក្ខាសាលានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានណែនាំបរិយាកាសវិនិយោគ និងគោលនយោបាយទាក់ទាញវិនិយោគរបស់កម្ពុជា ហើយបានអំពាវនាវឱ្យធុរកិច្ចវៀតណាមនិយាយរួម និងទីក្រុងហូជីមិញ និយាយដោយឡែក ពង្រីកការវិនិយោគក្នុងប្រទេសនេះ។

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាបានវាយតម្លៃថា វៀតណាម និងកម្ពុជាមានគុណសម្បត្តិជាច្រើនក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ។ រាជរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្តកម្មវិធីគាំទ្រការវិនិយោគ ជាពិសេសយុទ្ធសាស្ត្រទាក់ទាញការវិនិយោគពីវិស័យឯកជន និងមានយន្តការសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងកម្ពុជា...

បកប្រែដោយ Thanh Cong