នៅឯជំនួប លោក Nguyen Van Phuong បានស្វាគមន៍ចំពោះលោកស្រីឯកអគ្គរាជទូត និងគណៈប្រតិភូ បានអញ្ជើញ​មកទីក្រុង Hue និងចូលរួមព្រឹត្តិការណ៍វប្បធម៌សំខាន់ៗដែលខេត្តរៀបចំឡើង រួមទាំងអបអរសាទរចំពោះសមិទ្ធិផលដែលកម្ពុជាសម្រេចបាននាពេលថ្មីៗនេះ ហើយសង្ឃឹមថានាពេលខាងមុខនឹងមានកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងកម្ពុជា និងខេត្ត Thua Thien Hue។

leftcenterrightdel
លោកស្រី ជា គឹមថា ប្រគល់វត្ថុអនុស្សាវរីយ៍ជូន លោក Nguyen Van Phuong

លោកស្រីឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាមបានសម្តែងនូវសេចក្តីរីករាយដែលបានមកទីក្រុង Hue ជាលើកដំបូង ហើយបានចូលរួមក្នុងពិធីបុណ្យមួយដែលចាត់ទុកថាជាអត្តសញ្ញាណពិសេសរបស់ Thua Thien Hue។ លោកស្រីឯកអគ្គរាជទូតជឿជាក់ថា ពិធីបុណ្យនេះនឹងជាឱកាសមួយជួយលោកស្រី និងសមាជិកគណៈប្រតិភូស្វែងយល់បន្ថែមអំពីវប្បធម៌ និងប្រជាជន Thua Thien Hue។

លោកស្រី ជា គឹមថា ក៏បានជម្រាបជូន លោក Nguyen Van Phuong អំពីសមិទ្ធិផលសេដ្ឋកិច្ច និងសង្គម ដែលកម្ពុជាសម្រេចបានក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រមទាំងបានអះអាងថា ជំនួយរបស់វៀតណាមក្នុងអំឡុងឆ្នាំនៃការប្រយុទ្ធប្រឆាំងនឹងអំពើប្រល័យពូជសាសន៍ គឺជាផ្នែកមួយដ៏សំខាន់ដើម្បី​កម្ពុជាក្លាយជាប្រទេសឯករាជ្យមួយ មានការអភិវឌ្ឍ និងនាំមកនូវជីវភាពរស់នៅកាន់តែប្រសើរឡើងជូនប្រជាពលរដ្ឋ។ កម្ពុជានឹងមិនអាចពំភ្លេចបានគ្រាដ៏លំបាក និងជំនួយពីប្រទេសវៀតណាមឡើយ។

បកប្រែដោយ Duy Hoan