សកម្មភាពនេះត្រូវបានរៀបចំឡើងក្នុងឱកាសអបអរសាទរខួបលើកទី ៤៥ នៃការបង្កើតក្រុមអ្នកជំនាញវៀតណាមជួយកម្ពុជា (ឆ្នាំ១៩៧៩ - ឆ្នាំ២០២៤) និងខួបលើកទី ៣៥ នៃថ្ងៃអ្នកជំនាញវៀតណាមត្រឡប់មកប្រទេសវិញ (ឆ្នាំ១៩៨៩ - ឆ្នាំ២០២៤)។

ក្នុងរយៈពេល ៥ ថ្ងៃស្នាក់នៅកម្ពុជា (ពីថ្ងៃទី ២៥ ដល់ថ្ងៃ២៩ ខែឧសភា) ក្រុមបានចូលជួបសម្តែងការគួរសមជាមួយស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង និងរដ្ឋបាលខេត្តបាត់ដំបង។ ក្រុមបានទៅគោរពវិញ្ញាណក្ខ័ណ្ឌវីរៈយុទ្ធជនពលីនៅវិមានមិត្តភាពវៀតណាម-កម្ពុជា ដែលជានិមិត្តរូបនៃសាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជា ទៅទស្សនារមណីយដ្ឋាននៅរាជធានីភ្នំពេញ និងទីក្រុងសៀមរាប ដូចជា ព្រះបរមរាជវាំង ប្រាសាទអង្គរធំ ប្រាសាទតាព្រហ្ម ប្រាសាទអង្គរវត្ត។

leftcenterrightdel
ក្រុមអតីតកម្មាភិបាល និងអ្នកជំនាញ ខេត្ត Quang Nam បំពេញទស្សនកិច្ចនៅខេត្តបាត់ដំបង (រូបថត៖ baoquangnam.vn)

ក្រុមត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ស្និទ្ធស្នាលដោយអភិបាលខេត្តបាត់ដំបង និងអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង ព្រមទាំងចែករំលែកព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ច និងសង្គមរបស់ខេត្តបាត់ដំបង ក៏ដូចជាជីវភាពរស់នៅរបស់អាណិកជនវៀតណាមនៅកម្ពុជា។

អភិបាលខេត្តបាត់ដំបងបានទទួលស្គាល់ការរួមវិភាគទានដ៏ធំធេងរបស់វៀតណាម ជាពិសេសអតីតកម្មាភិបាល និងអ្នកជំនាញវៀតណាម រួមទាំងខេត្ត Quang Nam ក្នុងអំឡុងពេលនៃការផ្តួលរំលំខ្មែរក្រហម និងដំណាក់កាលដំបូងនៃការកសាង ប្រទេសកម្ពុជា៕

បកប្រែដោយ Thuy Anh