អនុមហាវិទ្យាល័យការពារព្រំដែន - ទីតាំងទី ២  កំពុងគ្រប់គ្រងនិងបណ្តុះបណ្តាលភាសាវៀតណាមឲ្យសិក្ខាកាមកម្ពុជា។ ក្នុង​រយៈពេលសិក្សានៅសាលា សិក្ខាកាម​​​កម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីទទួលបានលទ្ធផលខ្ពស់ក្នុងការសិក្សានៅសាលា​។

លោកវរសេនីយ៍ឯក Nguyen Xuan Toan នាយករងសាលា ទទួលបន្ទុកទីតាំងទី ២  បានជូនពរដល់សិក្ខាកាមកម្ពុជា និងញាតិមិត្តទាំងអស់ជួបតែសេចក្ដីសុខ សុខភាពល្អ បរិបូណ៍ និងជោគជ័យក្នុងជីវិតក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ។

leftcenterrightdel
ថ្នាក់ដឹកនាំអនុមហាវិទ្យាល័យការពារព្រំដែនប្រគល់អំណោយដល់សិក្ខាកាមកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ

លោកវរសេនីយ៍ឯក Nguyen Xuan Toan បានកោតសរសើរ និងមានបំណងថា សិក្ខាកាមទាំងអស់នឹងលើកម្ពស់ស្មារតីទទួលខុសត្រូវ និងគោរពវិន័យយ៉ាងម៉ឺងម៉ាត់  និងបទប្បញ្ញត្តិរបស់សាលានិងអង្គភាព ខិតខំក្លាយនាយទាហានឆ្នើម និងរួមចំណែកកសាងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន។ លើសពីនេះ បន្តលើកតម្កើងតួនាទីស្នូលរបស់ខ្លួនដើម្បីពូនជ្រំទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា។

តំណាងសិក្ខាកាមកម្ពុជាបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ពីគណៈកម្មាធិការបក្ស និងគណៈនាយកអនុមហាវិទ្យា​ល័យការពារព្រំដែន ដែលបានមកសួរសុខទុក្ខ ជូនពរឆ្នាំថ្មី  និងប្រគល់អំណោយលើកទឹកចិត្ត។ ព្រមទាំងសំដែងនូវការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ លត់ដំ រួមចំណែករក្សានិងពង្រឹងទំនាក់ទំនងសាមគ្គីភាពរវាងប្រទេសទាំងពីរនិយាយរួម  កងទ័ពនិងកម្លាំងការពារព្រំដែនប្រទេសទាំងពីរនិយាយដោយឡែក៕

បកប្រែដោយ Pham Diep