អាស្រ័យហេតុនេះ នៅថ្ងៃទី១០ និងទី១១ ខែមេសា លោកវរសេនីយ៍ឯក Ro Mah Tuan ប្រធានស្នងការនយោបាយ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Gia Lai បានដឹកនាំគណៈប្រតិភូអញ្ជើញទៅជូនពរឆ្នាំថ្មីដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងកម្លាំងប្រដាប់អាវុធកម្ពុជារួមមាន៖ ស្នងការដ្ឋាននគរបាល តំបន់ប្រតិបត្ដិការសឹករងរតនគិរី បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី រួមទាំងក្រុមគ្រួសារទទួលអំណរឆ្នាំថ្មីប្រកបដោយក្ដីសប្បាយរីករាយ ភាពកក់ក្តៅ សុខភាពល្អបរិបូណ៍  សុភមង្គល។ សូមជូនពរឱ្យចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរ ប្រជាជនទាំងពីរនិងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើន។

leftcenterrightdel
លោកវរសេនីយ៍ឯក Ro Mah Tuan និងគណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Gia Lai ថតរូបជាមួយកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦២៣ 

លោកវរសេនីយ៍ឯក Ro Mah Tuan សង្ឃឹមថា នាពេលខាងមុខ កងកម្លាំងប្រដាប់អាវុធខេត្ត Gia Lai (វៀតណាម) និងខេត្តរតនគិរី (កម្ពុជា) នឹងបន្តសហការយ៉ាងជិតស្និទ្ធក្នុងការកសាង គ្រប់គ្រង និងការពារព្រំដែន។ ត្រួតពិនិត្យការចេញចូលខុសច្បាប់ ការរត់ពន្ធ  ការក្លែងបន្លំពាណិជ្ជកម្ម ការជួញដូរគ្រឿងញៀន និងការជួញដូរមនុស្ស...

លោកវរសេនីយ៍ឯក Ro Mah Tuan មានបំណងថា កងកម្លាំងប្រដាប់អាវុធនៃខេត្តទាំងពីរផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ធ្វើការរួមគ្នាដើម្បីដោះស្រាយបានទាន់ពេលនូវហេតុការកើតឡើងនៅតាមតំបន់ព្រំដែនក្នុងស្មារតីសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ គោរពឯករាជ្យភាព និងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីប្រពៃណីដ៏ល្អ យូរអង្វែងរវាងប្រជាជាតិទាំងពីរ ​ប្រជាជននៃប្រទេសទាំងពីរនិងកងកម្លាំងប្រដាប់អាវុធនៃខេត្ត Gia Lai និងខេត្តរតនគិរី។

នៅក្នុងឱកាសនេះ មេបញ្ជាការនិងថ្នាក់ដឹកនាំអង្គភាពនានារបស់កម្ពុជាបានថ្លែងអំណរគុណចំពោះគណៈប្រតិភូកងទ័ពការពារព្រំដែនខេត្ត Gia Lai ដែលបានមកសួរសុខទុក្ខ ជូនពរដល់នាយទាហាន នាយទាហានរង ពលទាហានក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ; ទន្ទឹមនឹងនោះក៏បានថ្លែងអំណរគុណដល់កម្លាំងការពារព្រំដែនខេត្ត Gia Lai ដែលតែងតែយកចិត្តទុកដាក់ ជួយគាំទ្រកងកម្លាំងប្រដាប់អាវុធខេត្តរតនគិរី ទាំងសម្ភារៈនិងស្មារតី រួមចំណែកលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធខេត្តរតនគិរី ឆ្លងកាត់ការលំបាក និងបំពេញការងារបានយ៉ាងល្អ៕

បកប្រែដោយ Pham Diep