ក្នុងបរិយាកាសដ៏កក់ក្តៅ និងពោរពេញទៅដោយចំណងសាមគ្គីភាព និងមិត្តភាពរវាងវៀតណាមនិងកម្ពុជា ក្នុងនាមបញ្ជាការដ្ឋានយោធភូមិភាគទី៧ លោកឧត្តមសេនីយ៍ទោ Nguyen Truong Thang បានអបអរសាទរចំពោះសមិទ្ធផលសេដ្ឋកិច្ច-សង្គម ដែលកម្ពុជាសម្រេចបានក្នុងរយៈពេលកន្លងមក ព្រមទាំងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំអង្គភាពនានានៃកងយោធពលខេមរភូមិន្ទដែលបានជួយគាំទ្រដើម្បីយោធភូមិភាគទី៧ សម្រេចបានជោគជ័យភារកិច្ចរបស់ខ្លួន។

leftcenterrightdel
គណៈប្រតិភូបញ្ជាការដ្ឋានយោធភូមិភាគទី៧ ជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅបញ្ជាការដ្ឋានយោធភូមិភាគទី១ នៃកងយោធពលខេមរភូមិន្ទ

មេបញ្ជាការ​យោធភូមិភាគទី៧ ក៏បានថ្លែងអំណរគុណចំពោះបញ្ជាការដ្ឋានយោធភូមិភាគទី ១ ដែលបានបញ្ជាឲ្យតំបន់ប្រតិបត្ដិការសឹករងមណ្ឌលគិរី រក្សាទំនាក់ទំនងសាមគ្គីភាពជិតស្និទ្ធជាមួយបញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc រួមចំណែកធានាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែន បង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់ប្រជាជននៃប្រទេសទាំងពីរផ្លាស់ប្ដូរពាណិជ្ជកម្មទៅវិញទៅមក រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងគាំទ្រក្រុម K កងទ័ពប្រជាជនវៀតណាមក្នុងការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជា។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោកឧត្តមសេនីយ៍ទោ Nguyen Truong Thang បានផ្ញើសារជូនពរជ័យមង្គលវិបុលសុខ មហាប្រសើរជូនចំពោះឧត្ដមសេនីយ៍ នាយទាហាន និងពលទាហាននៃយោធភូមិភាគទី១; សូមជូនពរឱ្យចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរនិយាយរួម រវាងយោធភូមិភាគទី៧ និងយោធភូមិភាគទី១ កាន់តែរីកចម្រើន និងរឹងមាំ។

ក្នុងឱកាសនេះ គណៈប្រតិភូបញ្ជាការដ្ឋានយោធភូមិភាគទី៧ បានអញ្ជើញទៅដាក់កម្រងផ្កា និងអុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី​នៃកងទ័ព​ស្ម័គ្រចិត្តវៀតណាមនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង៕

បកប្រែដោយ Pham Diep