“វៀតណាមគាំទ្រតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសទាំងអស់នៅតាមដងទន្លេមេគង្គ ព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីគ្រប់គ្រង និងប្រើប្រាស់ធនធានទឹកទន្លេមេគង្គប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃទន្លេមេគង្គ ផលប្រយោជន៍របស់សហគមន៍នៅតំបន់អាងទន្លេមេគង្គ ក៏ដូចជាអនាគតនៃជំនាន់ក្រោយ និងការរួបរួមរវាងបណ្តាប្រជាជាតិនៅតាមដងទន្លេ”។

leftcenterrightdel
គម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា (រូបថត៖ ខ្មែរថាមស៍)

លោក Doan Khac Viet បានសង្កត់ធ្ងន់ថា៖ “វៀតណាមយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា ហើយក៏បានស្នើឱ្យភាគីកម្ពុជាសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម និងគណៈកម្មការទន្លេមេគង្គក្នុងការចែក​រំលែកព័ត៌មាន និងវាយតម្លៃពីផលប៉ះពាល់នៃគម្រោងនេះលើធនធានទឹក និងបរិស្ថានអេកូឡូស៊ីនៃតំបន់ដីសណ្ដ Cuu Long ដើម្បីធានាបាននូវសុខដុមរមនានៃផលប្រយោជន៍នៃបណ្ដាប្រទេសនៅតាមដងទន្លេ និងប្រជាជនក្នុងតំបន់"។

គម្រោង "ព្រែកជីកហ្វូណនតេជោ" មានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន ៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ផ្លូវទឹកនេះនឹងមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥.៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤.៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០.៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២ គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។

គម្រោងនេះនឹងក្លាយជាផ្លូវទឹកតភ្ជាប់រាជធានីភ្នំពេញជាមួយខេត្តកំពត ឆ្លងកាត់ទន្លេបាសាក់។ ខេត្តកំពតស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា ម្ខាងមានព្រំប្រទល់ជាប់ខេត្ត Kien Giang (វៀតណាម) និងម្ខាងជាប់ឈូងសមុទ្រថៃ៕

បកប្រែដោយ Pham Diep