leftcenterrightdel
រូបថត៖ វេទិកា Astasia

តាមនោះ ក្នុងរបាយការណ៍យថាទស្សន៍អភិវឌ្ឍន៍អាស៊ី ADB បានបង្កើនការព្យាករណ៍កំណើនឆ្នាំ ២០២៤ នៃតំបន់អាស៊ីគឺកំពុងអភិវឌ្ឍន៍ឡើង ៤.៩% បើធៀបនឹងការព្យាករណ៍ ៤.៨% ដែលបាននាំចេញនាខែធ្នូឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ ADB បានព្រមានអំពីបញ្ហាប្រឈមដែលអូសបន្លាយដូចជា ភាពតានតឹងភូមិសាស្ត្រនយោបាយ ក្នុងនោះមានជម្លោះនៅមជ្ឈិមបូព៌ា ដែលអាចបង្កការអាក់ខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងបង្កឱ្យមានអតិផរណា។ ការព្យាករកំណើនរបស់ ADB នៅឆ្នាំនេះគឺទាបជាងអត្រាកំណើន ៥% របស់តំបន់កាលពីឆ្នាំមុនបន្តិច។ កំណើនសម្រាប់ឆ្នាំក្រោយក៏ត្រូវបានព្យាករណ៍ថានឹងមានអត្រា ៤.៩% ដែរ។

យោងតាម ADB ចិននៅតែជា "ចំណុចភ្លឺ" ក្នុងផ្ទាំងគំនូរស្ដីពីយថាទស្សន៍កំណើនក្នុងតំបន់។ ធនាគារនេះបានព្យាករណ៍ថាសេដ្ឋកិច្ចចិននឹងកើនឡើង ៤.៨% នាឆ្នាំនេះ ខ្ពស់ជាងការព្យាករណ៍ ៤.៥% ADB ក៏ព្យាករណ៍ថា អតិផរណាក្នុងតំបន់នឹងថយចុះមកត្រឹម ៣.២% នៅឆ្នាំនេះ ពី ៣.៣% កាលពីឆ្នាំមុន និងថយចុះបន្ថែមទៀតដល់ ៣% នៅឆ្នាំ ២០២៥៕

តាម vovworld.vn