ចិននិងអាមេរិកឈានដល់ការឯកភាព ៥ ចំណុចស្តីពីទំនាក់ទំនងគ្រប់ជ្រុងជ្រោយ
អាមេរិក និងចិនបានឈានដល់ការឯកភាព ៥ ចំណុចស្តីពីទំនាក់ទំនងគ្រប់ជ្រុងជ្រោយ ដែលក្នុងនោះបានឯកភាពជំរុញទំនាក់ទំនងទ្វេភាគីក្នុងទិសដៅស្ថិរភាព និងការអភិវឌ្ឍន៍។ នេះជាលទ្ធផលនៃការសន្ទនារវាងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងសមភាគីអាមេរិក លោក Antony Blinken កាលពីថ្ងៃទី ២៦ ខែមេសា នៅទីក្រុងប៉េកាំង (ចិន)។