ក្រោយពីកិច្ចប្រជុំ ភាគីនានាបានចេញសេចក្ដីថ្លែងការណ៍ចក្ខុវិស័យរួមរវាងប្រទេសទាំង ៣។ កិច្ចប្រជុំកំពូលនេះមានការចូលរួមរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos និងនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio។

leftcenterrightdel
សហរដ្ឋអាមេរិក ជប៉ុន និងហ្វីលីពីន បានចេញសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចប្រជុំកំពូលត្រីភាគី

សេចក្តីថ្លែងការណ៍រួម សហរដ្ឋអាមេរិក-ជប៉ុន-ហ្វីលីពីនបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរួមស្ដីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរីភាព និងបើកចំហ តភ្ជាប់ វិបុលភាព សុវត្ថិភាព បរិយាប័ន្ន និងពឹងផ្អែកលើខ្លួនឯង។ ថ្នាក់ដឹកនាំនៃប្រទេសទាំង ៣ បានអះអាងពីការគាំទ្រមជ្ឈភាព និងឯកភាពរបស់អាស៊ាន ក៏ដូចជាចក្ខុវិស័យឥណ្ឌូប៉ាស៊ីហ្វិករបស់អាស៊ានផងដែរ។ សេចក្តីថ្លែងការណ៍រួមក៏បានសង្កត់ធ្ងន់ទៅលើការគាំទ្រតំបន់ឥណ្ឌូប៉ាស៊ីហ្វិកប្រកបដោយសន្តិភាព ស្ថិរភាព និងផ្អែកលើច្បាប់។

សហរដ្ឋអាមេរិក ជប៉ុន និងហ្វីលីពីនបានសង្កត់ធ្ងន់លើអាទិភាពនៃកិច្ចសហប្រតិបត្តិការត្រីភាគី រួមមាន៖ ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងពឹងផ្អែកលើខ្លួនឯងនៃខឿនសេដ្ឋកិច្ច បង្កើតច្រករបៀងសេដ្ឋកិច្ច Luzon អភិវឌ្ឍន៍បច្ចេកវិទ្យាសំខាន់ៗ និងទើបលេចចេញថ្មី ព្រមទាំងជំរុញភាពជាដៃគូអាកាសធាតុ ខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលស្អាត និងកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព៕

តាម vovworld.vn